ស.ស.យ.ក. ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ជួយជំរុញការផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្តដើម្បីផ្សព្វផ្សាយគោលដៅទេចរណ៍របស់ខេត្តសៀមរាប និងសិល្បៈវប្បធម៌របស់ខ្មែរ

ខេត្រប៖មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ឲ្យបានទូលំទូលាយ ព្រោះការណ៍នេះជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា បានមានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា ខ្មែរធ្វើបាន ។ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌…

ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតែអាចរកកន្លែងស្នាក់នៅបាននេះបើតាមការអះអាងពីលោកធិម សេរីវុឌ្ឍ

ខេត្តសៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៍មាន លោក ធិម សេរីវុឌ្ឍ នៅសល់តែប៉ុន្មានជាង១០ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ដែលគេរំពឹងថា៖ព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្តធ្វើឱ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។ នេះបើតាមការអះអាង របស់លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកបន្តថា៖ រហូតមកដល់ពេលនេះប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាបយើង នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆាប់ៗនេះ ។ ដោយឡែក៖សណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផាទៅដល់ស្ពានអតីតអាងក្រពើមានការកក់បន្ទប់ស្នាក់នៅប្រមាណ៩៥%ហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីស្តុបចុងកៅស៊ូរហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ៨៥% ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។…