សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន

នៅព្រឹកថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន។…

Read More

អាជ្ញាធរបញ្ចេញកម្លាំងជាង២០០នាក់ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបក្រុមជនអនាថានិងសាងសង់យ៉ាងអនាធិបតេយ្យ នៅតាមផ្លូវរថភ្លើងក្នុងខណ្ឌដូនពេញ ចាប់ជនគ្រឿងញៀន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាង២០០នាក់ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទីតាំងសំណង់អនាធិបតេយ្យ​មិនរៀបរយ​នៅក្នុងភូមិ២​ ភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។ ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​, លោកឧត្តមសេនីយត្រី​ សុង​…

Read More

នគរបាលខេត្តកែបម្នាក់សុខចិត្តបាញ់សម្លាប់ខ្លួនឯង ដោយសារតែមានជំងឺប្រចាំកាយ

ខេត្តកែប ៖ បុរសដែលជាមន្ត្រីនគរបាលខេត្តកែបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែមានជំងឺប្រចាំកាយមើលមិនជា។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចព្រះរាជដំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនកើតជាបញ្ហាដូចខាងលើ ជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួនប្រភេទAK47ស្វាយបត់ អាមេចំនួនពីរដង រួចក៏បាញ់សំដៅបំពង់កខ្លួនឯងធ្លាយទៅក្រោយ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ប្រភពបានបន្តថា ជនរងគ្រោះមានឈ្មោះ…

Read More

ក្រុមខ្មោចល្បែងបក្សីកីឡាចូលសន្ធិតនៅស្រុកថ្មពួក នាំគ្នារត់បាតជើង ស ព្រាត

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥.00នាទី ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនីយ៍ទោ សៅ សារឿន អធិការស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញ…

Read More

ដងផ្លូវនៃបរិវេណផ្សារដំណាក់ចង្អើរនៅតែក្លាយជាកន្លែងលក់ដូរដូចមុនដដែល បើទោះជាផ្សារនេះត្រូវបានសាងសង់រួចរាល់ក៏ដោយ

ខេត្តកែប ៖ បើទោះជាផ្សារដំណាក់ចង្អើរ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងតម្រូវឲ្យក្រុមអាជីវករចូលលក់ដូរតាមតូបបែបណាក្តី គេនៅតែសង្កេតឃើញអ្នកលក់ដូរមួយភាគតូច នៅតែបន្តសម្រុកមកលក់ដូរនៅផ្នែកចិញ្ចើមផ្លូវដូចមុនដដែល ហើយការយកចិញ្ចើមផ្លូវជាកន្លែងលក់ទំនិញបែបនេះធ្វើឲ្យចំណុចខាងលើមានឧបសគ្គក្នុងពេលធ្វើដំណើរទៅមក។ ចំពោះមូលហេតុធ្វើឲ្យក្រុមអាជីវករក្រាញននៀលមិនព្រមយកទំនិញទៅដាក់លក់នៅតាមតូចក្នុងផ្សារនោះ ត្រូវបានគេអះអាងថា មកពីក្រុមអាជីវករមួយផ្នែកតូចមិនសូវសំបូរធនធាន គឺភាគច្រើនអ្នកលក់ដូរតាមកញ្រ្ចែងនិងមួយចំនួនលក់បន្លែ ត្រីសាច់ ឬលក់គ្រឿងទេសក្នុងទ្រង់ទ្រាយតូចតាចជាដើម។ ជាមួយនេះ បើតាមការលើកឡើងពីសំណាក់អាជីវករជាអ្នកលក់បន្លែ ត្រីសាច់ និងផ្លែឈើ បាននាំគ្នានិយាយថា តាមពិតទៅអ្នកគ្រប់គ្រងផ្សារខាងលើបានជំរុញឲ្យពួកគាត់ចូលទៅលក់ដូរនៅតាមតូបឬស្តង់ដែលបានសាងសង់មានរបៀបរៀបរយរួចជាស្រេច…

Read More

មានអគ្គិភ័យលេបត្រដាក់ផ្ទះប្រជាពលរដ្ធចំនួនប្រាំខ្នងនៅផ្សារត្រីក្រុង ប៉ោយប៉ែត​ គឺ​ផ្តើមចេញ​ពី​ម្ចាស់ផ្ទះ​ដុត​ក្រដាស់សែន​ដក​ជើងធូប​មិន​ប្រយ័ត្ន។​

ខេត្ត​បន្ទាយមានជ័យ៖ ​នៅថ្ងៃទី ២៩ ខែ​មករា ឆ្នាំ​២០១៩កាលពី​វេលា​ម៉ោង​១២និង ២២ មានអគ្គិភ័យឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៥​ខ្នង នៅក្រុងប៉ោយប៉ែត នៅជាប់​ផ្សារ​ត្រី ត្រូវបានអគ្គិភ័យឆាបឆេះ ខ្ទេច​ខ្ទីអស់ ត្រូវ​និង​ថ្ងៃ​សែន​ដក​ជើងធូប​ប្រពៃណី​ចិន វៀតណាម​។​​ ក្នុងហេតុការអគ្គីភ័យនេះ លោក សាន ស៊ានហូរ អភិបាលក្រុង​ប៉ោយប៉ែត លោក​ឧត្តមសេនីយ៍ទោ អាត់…

Read More

សកម្មភាពឈ្មួញដឹកឈើ ពីរនាក់បងប្អូនឈ្មោះ ភីរម្យ និង ភីរ៉ាត់ ទំនងជាមានអំណាច ទើបអាចដឹកឈើបានយ៉ាងរលូន សមត្ថកិច្ចមិនហ៊ានបង្រ្កាប

ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងនិងគោយន្តកន្រ្តៃយ៍របស់មេឈ្មួញបំផ្លាញព្រៃឈេីពីរនាក់បងប្អូនឈ្មោះ ភីរម្យ និង ភីរ៉ាត់ នៅតែបន្តដឹកជញ្ជូនបទល្មេីសព្រៃឈេីយ៉ាងគឃ្លេីនពុំដែលឃេីញមានជំនាញឫសមត្ថកិច្ចណាបង្រ្កាបឡេីយ។ ជារៀង រាល់យប់គេសង្កេតឃេីញថាមានរថយន្តសាំយ៉ុងដឹកជញ្ជូនបទល្មេីសព្រៃឈេីបន្តកន្ទុយគ្នាដូចហែរកឋិនចូលវត្ត ដែល ក្បួនដឹកឈើរបស់ពួកគេចេញពីច្រកស្រែស្បៅយកទៅចែកចាយតាមបណ្តាដេប៉ូនាៗក្នុងខេត្តក្រចេះ ដោយ មិនមានការរំខានដល់អជ្ញាធរជំនាញ ដែលឈរជើងតាមដងផ្លូវដែលមានតួនាទីខាង បង្រ្កាប់បទល្មើសនេះឡើយ សង្ស័យ មានការឃុបឃិត គ្នា រវាងឈ្មួញ និង…

Read More

បាញ់មេឃ៤គ្រាប់ផ្អើលខណ្ឌឫស្សីកែវសមត្ថកិច្ចអត់ហ៊ានឃាត់ខ្លួនជនបង្កសង្ស័យមានខ្នងធំ ខ្សែធំហើយមើលទៅ

ភ្នំពេញ ៖ សម្លេងផ្ទុះអាវុធផាំងៗចំនួន៤គ្រាប់ធ្វើអោយមាន ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងខណៈមានបុរសម្នាក់មិនដឹងថាមានខ្នងធំប៉ុនណានិងខ្សែធំប៉ុនណាទេហ៊ានបាញ់បោះសេរីដោយញញើតច្បាប់បែបនេះហើយអ្វីដែលហួសចិត្តគឺសមត្ថកិច្ចខណ្ឌឫស្សីកែវនៅពេលកើតហេតុគឺមិនហ៊ានឃាត់ខ្លួនជនបង្កនោះទេ។ ករណីបាញ់បោះសេរីនេះបានកើតឡើង កាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាសុផារ៉ា ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​។ អ្នកឃើញហេតុការណ៍ បានអោយដឹងថា​ នៅមុនពេលកើតហេតុ​ មានរថយន្តស៊េរីទំនើប​មួយគ្រឿង ម៉ាក LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ…

Read More

កិច្ចប្រជុំប្រចាំខែ របស់គណ:បព្ជាាការឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង

ប្រាសាទបាគង ៖ កាលពីថ្ងៃទី២៥ ខែ មករាឆ្នាំ២០១៩នេះ លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង និងជាប្រធានគណៈបញ្ជារការឯកភាពស្រុកប្រាសាទបាគង បាន ដឹកនាំកិច្ចប្រជុំ ប្រចាំខែ របស់គណ:បព្ជាាការឯកភាពស្រុក ប្រាសាទបាគង ដោយមាន អស់លោក លោកស្រី ជាអភិបាលរង និងសមាជិកក្រុមប្រឹក្សា…

Read More

ទិវាថែរក្សាបរិស្ថាន អនាម័យ នៅ បរិវេណសាលាក្រុងសៀមរាប

ក្រុងសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩ លោក​នួន​ ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប​ បានដឹកនាំ​ មន្រ្តីរាជការនៃរដ្ឋបាលក្រុងសៀមរាប បើកយុទ្ធនាការ ចុះសំអាតបរិស្ថាន រើសសំរាម ជុំវិញបរិវេណសាលាក្រុងសៀមរាប​ដើម្បីស្តារសោភ័ណភាពកន្លែងធ្វើការ​ និងជាកន្លែងបំរើសេវាសាធារណះ អោយមានភាពប្រសើរឡើង ។ ក្រៅពីកិច្ចការងារបំរើសេវាសាធារណះ ជូនប្រជាពលរដ្ឋទូទាំងក្រុងសៀមរាប…

Read More