អាជ្ញាធរក្រុងសៀមរាបរួមនិងអាជ្ញាធរជាតិអប្សរាចុះបញ្ឈប់ សកម្មភាពចាក់ដីដែលពលរដ្ឋអះអាងថាជាត្រពាំងបូរាណឈ្មោះត្រពាំងវៀន

ខេត្តសៀមរាប៖ នាពេលថ្មីៗនេះសារព័ត៍មានចុះផ្សាយសកម្មភាពបុគ្គលឈ្មោះ ណក់ រត្ន័ ដែលអះអាងថា ជាម្ចាស់ដីឡូត៍មួយកន្លែងជាប់និងត្រពាំងបូរាណដ្ឋាន ហើយបានស្នើសុំចាក់ដីលុប រហូតចាក់បានរាប់រយឡានទើបឃើញអាជ្ញាធរចុះមកបញ្ឈប់ យោងតាមលិខិតស្នើសុំតាមរយៈ សង្កាត់ស្វាយដង្គំ ចុះហេត្ថលេខាដោយលោក ហ៊ា ហាវ ចៅសង្កាត់ ដើម្បីស្នើសុំចាក់ដី លោកចៅសង្កាត់ក៍បាន ថ្លែងប្រាប់អ្នកសារព័ត៍មាន កន្លងមកពេលថ្មីៗនេះថា ផ្អែកទៅលើការកាត់ឃ្វៀលអោយម្ចាស់ដី កាន់កាប់ តែនៅក្នុងឯកសារស្នើសុំពុំមានពាក់ពន្ធ័នឹងការកាត់ឃ្វៀលនោះឡើយ ចំណែកប្រជាពលរដ្ឋរស់នៅជុំវិញដីខាងលើនេះ បានបង្ហើបថា ដីខាងលើនេះជាត្រពាំងបូរាណដែលមានឈ្មោះថា ត្រពាំង វៀន ស្ថិត នៅភូមិ សាលាកន្សែង សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ដោយយោងតាមប្រភព ទើបបណ្តាញផ្សព្វផ្សាយបានចុះផ្សាយ ព្រោងព្រាត់ ករណីត្រពាំងបូរាណខាងលើនេះ ត្រូវបានជនខិលខូចបានលួចដាក់ដីលុបធ្វើជាកម្មសិទ្ធិ នៅព្រឹកថ្ងៃអង្គារ ទី២២ខែកក្កដាឆ្នាំ២០២៥ ក្រុមការងារសារព័ត៍មាន បានចុះទៅផ្តិតយករូបភាពនិងប្រមូលព័ត៍មាន ហើយបានរាយការណ៍ជូនលោក ហៃ យ៉ុង អភិបាលរងក្រុងសៀមរាប និងអាជ្ញាធរ ជាតិអប្សរា ជុំវិញការចាក់ដីខាងលើនេះ ក្រោយមក មានឈ្មោះ ឆុល ជាអនុភូមិបានមកដល់ហើយបានប្រាប់ថា អាជ្ញាធរក្រុងបានអោយលោកប្រាប់បញ្ឈប់សកម្មភាពចាក់ដីនេះកាលពីថ្ងៃចន្ទ័ទី២១មកហើយតែ ពួកគេមិនព្រមស្តាប់រហូតមកដល់ព្រឹកថ្ងៃអង្គារ ទី២២ខែកក្កដាឆ្នាំ២០២៥នេះបានឃើញមន្ត្រីសាលាក្រុងនិងអាជ្ញាធរជាតិអប្សរា បានចុះមកបញ្ឈប់ទើបក្រុមខាងលើនេះបានដកគ្រឿងចាក់រុញដីចេញ ។ ទោះជាយ៉ាងណាក៍ដោយប្រជាពលរដ្ឋបានលើកឡើងថាករណីនេះគេបានត្រូវរ៉ូវគ្នាអស់ទៅហើយ និងបានបន្តទៀតថា កន្លងមកក៍ធ្លាប់មានសកម្មនេះច្រើនលើកមកហើយតែអាជ្ញាធរចុះភ្លាមៗ ។

ជុំវិញករណីនេះនៅល្ងាចថ្ងៃអង្គារទី២២ខែកក្កដាឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទីលោក ហៃ យ៉ុង អភិបាលរងក្រុងសៀមរាបបានប្រាប់បណ្តាញព័ត៍មានយើងឲ្យដឹងថា លោកបានជ្រាប់ហើយ លោកបានបញ្ជាក់ថា ពាក់ពន្ធ័ និងការស្នើសុំចាក់ដីពីម្ចាស់ខាងលើនេះជាក្បាលដីដែលនៅជាប់និងបូរាណដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលម្ចាស់ខាងលើបានប្រព្រឹត្តលំលោភច្បាប់នោះ ទី១ គឺការស្នើសុំតាមរយៈសង្កាត់ស្វាយដង្គំ បានដាក់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងសៀមរាបរួចហើយតែមិនទាន់ចេញច្បាប់អនុញ្ញាតនោះទេ បែជាម្ចាស់ដីខាងលើធ្វើសកម្មភាពចាក់ដីទៅវិញ។ ទី២ ដែលលោកអះអាងថាជាម្ចាស់ដីខាងលើ បានចាក់ដីលើត្រពាំងបូរាណនិងធ្វើចរាចណ៍ដឹកជញ្ជូនដីបណ្តាលធ្វើអោយប៉ះពាល់ត្រពាំងបូរាណដ្ឋានយ៉ាងខ្លាំង បន្តែ លោកមិនបានបញ្ជាក់ថា អាជ្ញាធរក្រុងនិងអាជ្ញាធរជាតិអប្សរាដែលបានចុះទៅបញ្ឈប់សកម្មភាពនាព្រឹកមិញនេះនិងត្រូវបន្តមានវិធានការផ្លូវច្បាប់ណាមួយចំពោះម្ចាស់ដីដែលបានល្មើសរំលោភនិងច្បាប់អនុញ្ញាតបែបណានោះទេ៕

Screenshot

Screenshot
Screenshot
Screenshot
Screenshot

Leave a Reply

Your email address will not be published. Required fields are marked *