បុរស់ជើងខ្លាំង ឈ្មោះ ចំបើង ឪពុកជាមេភូមិចេញមុខមកកាង ប្អូន ថ្លៃ ដឹកឈើ តាមគោយន្តកន្ត្រៃ ដោយមិនញញើតច្បាប់ !

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ ពី ឃុំ ខ្វាវ ស្រុកជីក្រែង កាលពីវេលា ម៉ោង ០១ នឹង០៥ នាទី ថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៩ បានអោយដឹងថា មានឈ្មួញបានដឹកជញ្ជូនឈើ ប្រភេទឈើ ក្តា តាមគោយន្តកន្ត្រៃ ជាកូ
ន លោក មេ ភូមិ កំបោរអរ នឹង កូនប្រសារនេះឯងជាមេឈ្មួញដែលរកសុីដឹកជញ្ចូនឈើខុសច្បាប់ យូរមកហើយ នឹងមានឈ្មួញជាច្រើនទៀត នឹងមានក្រុម ដឹកឈើតាមរទះគោ។ល។ នៅ ក្នុង ភូមិ កំបោរ អរ ភូមិចុងស្ពាន ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ចំណែកអាជ្ញាធរ
ដែល នៅប្រចាំការនៅទីនោះមិនដែលមានវិធាន
ការទប់ស្កាត់ឡើយ ទំនង់ជាបានទទួលលាភសក្ការៈពីក្រុមបំផ្លាញ់ព្រៃឈើទាំងនោះ បែបពុករលួយជាថ្នូរដូរមិនបង្រ្កាប់ ដើម្បីផលប្រយោជន៍ដាក់ហ៊ោប៉ាវធ្វើមានធ្វើបាន ចាប់ពីថ្នាក់មូលរដ្ឋានដល់ថ្នាក់លើ ទើបរបាយការណ៍គឺ សន្យ បើទោះបី អភិក្រម របស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោហ៊ុន សែន បានប្រកាសក្តែង ៗ អោយមន្ត្រីទាំង
នោះបានកែរប្រែ សាជាថ្មី នឹង ខិតខំ លុបបំបាត់ទប់ស្កាត់ អោយខានតែបាន ដើម្បីការពារព្រៃឈើ ឲ្យ បានគង់វង់ តែបែរជាជំនាញពាក់ពន្ធ័ដែលនៅទីនេះ មិនអនុវត្តតាមប្រសាសន៍ របស់ប្រមុខថ្នាក់ដឹកនាំទៅវិញ ទុក្ខអោយ ក្រុមឈ្មួញ នាំគ្នាសម្រុកដឹកតាមតែអំពើចិត្តដើម្បីទទួលបានផល
ប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។

ប្រជាពលរដ្ឋដែលរកសុីមុខរបរស្របច្បាប់បានសំណូមពរ ដល់មន្ត្រីទាំងនោះឈប់បានឈប់ទៅ នឹងសូមថ្នាក់លើ ចុះមកសង្កេត ពិនិត្យមើលចំណុចខាងលើនេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *