ករណី​រថយន្ត យីឌុប ដឹកដំឡូងមី១គ្រឿងក្រឡាប់ចេញឈើនៅក្នុង ស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ ៖ រថយន្តធុនយក្យ១គ្រឿងដែលដឹកដំឡូងមីពីលើឈើពីក្រោមអស់លក្ខក្រឡាប់ខ្ជាក់ចេញឈើដេកនូវតាមចិញ្ចើមផ្លូវយ៉ាងសង្ហាធ្វើអោយបំបាក់មុខសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តហើយពេលនេះ។
ហេតុការណ៏ដ៏គួរអោយភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណប្រហែល១០.០០នាទីព្រឹកថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩នៅត្រង់ចំនុចទួល៤២ចន្លោះបង្គោលគីឡូមែត២០៨.២០៩ស្ថិតក្នុងភូមិស្រអែមខាងជើងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារបើតាមកាអោយដឹងពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនកើតហេតុគេបានឃើញរថយន្តខ្នាតយក្យគ្មានស្លាកលេខខាងលើបើកបរពីចំនុចអូរជុញដែលផ្ទុកដំឡូងមី២លើឈើក្រោមយ៉ាងច្រើនខាងលើនេះឆ្ពោះទៅលក់នៅខេត្តសៀមរាបឬក៏ចែកចាយបន្តតាមដេប៉ូនៅតាមបណ្តាខេត្តផ្សេងៗទៀតនោះលុះមកដល់កន្លែងកើតហេតុដោយសាររថយន្តខាងលើដឹកឈើលើសទំងន់ផងនោះក៏បានរេចង្កួតធ្លាក់ផ្លូវក្រឡាបខ្ជាក់មកចេញសុទ្ធតែឈើតែម្តងទៅ។
លោកគឹម ជេត្ថាវីនាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដែលនៅកន្លែងកើតហេតុនោះលោកបានឆ្លើយប្រាបក្រុមអ្នកសាពត៏មានយ៉ាងខ្លីថាលោកមិនដឹងឈើខាងលើនេះជាឈើរបស់អ្នកណានោះឡើយ។
ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋដែលលោកធ្វើដំណើរនូវតាមដងផ្លូវខាងលើហើយបានឃើញហេតុការណ៏នេះដោយពួកគាត់បានលើឡើងថាចុះហេតុអីបានជាជំនាញ់រដ្ឋបាលព្រៃឈើឆ្លើយថាមិនដឹងយ៉ាងដូច្នេះទៅវិញហើយឈើទាំងនោះសោតអាសុទ្ធតែម៉ាសុិនរ៉ៃទៀតផងពួកគាត់លើកឡើងទៀតថាបើប្រភេទរថយន្តនេះវិញបើលើកឈើដាក់លើរថយន្តក៏មិនលើក១ម៉ោងឬ២ម៉ោងហើយនោះដែរអាចប្រើពេលលើក២ទៅ៣ថ្ងៃទើបបានគ្រប់ចំនុះរអោយរថយន្តធុនយក្យខាងលើនេះនោះ។
ម្យ៉ាងវិញទៀតដោយក្រុមប្រជាពលរដ្ឋបានលើកឡើងផងដែរថាចុះក្រោយកើតហេតុម្តេចបានសមត្ថកិច្ចរីជំនាញបណ្តែតបណ្តោយអោយក្រុមឈ្មួញបណ្ដោះយកក្បាលរថយន្តខាងលើនេះទៅបាត់ដោយមិនបានធ្វើកាហាមឃាត់យ៉ាងដូច្នេះអញ្ចឹងនោះឬមួយក៏អ្នកបើកបររថយន្តខាងលើនឹងមិនដឹងរថយន្តរបស់ខ្លួនដាច់កន្ទុយរីម៉កព្រោះតែផ្ទុកឈើធ្ងន់ពេកហើយមិនបានដឹងនោះទើបបន្សល់ទុកតែកន្ទួយរីម៉កយ៉ាងដូច្នេះនោះ។ ដោយ ៖ យ៉ែន សុរិយា

Leave a Reply

Your email address will not be published. Required fields are marked *