ជម្រក ទីតាំង ល្បែងសុីសង តាមប្រពន្ធ័ អនឡាញ 24 ម៉ោង !77 ណេត ! កំពុងតែបើកលេងដោយសេរី


Qqqqqqqqខេត្តសៀមរាប ៖ គេសង្កេតឃើញថាចាប់តាំង ពី លោក ឃឹម ប៊ុន សុង កាន់ជា អភិបាល ខេត្តសៀមរាប រហូត មកដល់អភិបាលខេត្តថ្មី គឺលោក ទៀ សីហា ! គេបានសង្កេតឃើញថា ល្បែងសុី សង ណេត នៅ តែកើតឡើងមានគ្រប់ទីកន្លែង ដដែរជាក់ស្តែង ល្បែងដែលគេបើក លេង តាមប្រពន្ធ័ អន ឡាញ ណេត   77

ដែលមានទីតាំង តាម បណ្តោយ ផ្លូវស៊ុប រំដួល ក្នុង សង្កាត់ ស្វាយ ដង្គំម ក្រុង + ខេត្តសៀមរាប ជាប់ព្រុំប្រទល់ សង្កាត់ គោក ចក បានកើតឡើងជាយូរមកហើយ ដែលមានអ្នក

ចេញចូលលេងទាំងថ្ងៃ យប់ គឺមាន ល្បែង សុីសង គ្រប់ប្រភេទ ដែលមានមនុស្ស ទាំងចាស់ទាំងក្មេង សំម្ងំ នាំគ្នាលេង បនបើក ល្បែងដែលបានកើតឡើងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ប្រាប់ឲ្យដឹងថានៅក្នុងនោះមានល្បែងសុីសងគ្រប់ប្រភេទ មិនចាញ់កាសុីណូ នោះទេ គឺម្នាក់ ៗ ចាញ់ អស់រាប់រយ ពាន់ ដុល្លា។

សេចក្តី រាយការណ៍ បាន ឲ្យ ដឹងទៀតថានៅក្នុង សង្កាត់ ដែលពួកគាត់រស់នៅ មានល្បែងនេះបើកលេងជាយូរណាស់

មកហើយ តែមិនត្រូវបាន អាជ្ញាធរ មានសម្ថកិច្ច ចុះមក ធ្វើការ

បង្រ្កាប់ឡើយ  សម្រាប់ អ្នកដែលចូលទៅលេងវិញគឺមានទាំង ប្រជាពលរដ្ឋ និង  មន្រ្តីរាជការទៀតផង ដូចច្នេះហើយពួកគាត់

មានការព្រួយបារម្ភជាខ្លាំង នូវអំពើផ្សេង ៗ ដែលអាចនិងកើតឡើង ផងដែរ ហើយពួកគាត់បានលើកឡើងទៀតថា ប្រសិនបើសមត្ថកិច្ចណាដែលបំពេញ តួនាទី ចុះបង្ក្រាប់ ទប់ស្កាត់ កុំអោយ កើតមានល្បែងកើតឡើងគឺ ត្រូវធ្លាក់ពីតំណែង ជាមិនខានឡើយ ។ ប្រជាពលរដ្ឋថាអាជ្ញាធរជាអ្នកបើកដៃអោយកើតឡើងល្បែងទាំងនេះ ទាំងមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ត្រូវ ប្រជាពលរដ្ឋ សង្ស័យថា ជា អ្នក ឃុបឃិត ឲ្យ មាន ល្បែងសុីសង កើតឡើង ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ ទើបគេអាចបើក ល្បែងសុីសង ខុសច្បាប់នេះ បានដោយពួកគេគ្មានញញើត អ្វីទាំងអស់ ប្រជាពលរដ្ឋ បាន លើកឡើងថា ចាប់តាំងពី មានល្បែងសុីសង កើតឡើង ក្នុង មូលដ្ឋាន ពួកគាត់ រស់នៅរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ គឺ មានអំពើចោរកម្ម និង អំពើហិង្សា ក្នុង គ្រួសារ បានកើត ឡើង ជា បន្តបន្ទាប់ ។

ចំណែក អាជ្ញាធរ ដូចជា ស្នងការខេត្តសៀមរាប លោក ទិត្យណា រ៉ុង ក៍មិនបានទប់ស្កាត់ផងដែរ បើទោះបីថ្នាក់ដឹកនាំខេត្តមិនបានដាក់បទបញ្ជាក៍ដោយ បែរជាបណ្តែតណ្តោយអោយល្បែងមួយនេះបានកើតឡើងទៅវិញជាពិសេសទីតាំងខាងលើនេះតែម្តង ៕


Leave a Reply

Your email address will not be published. Required fields are marked *