ស្លាប់ទៀតហើយ បុរស់ម្នាក់ដឹកឈេីតាម ម៉ូតូកែ ឆ្នៃ

ខេត្តសៀមរាប ៖ នៅពេលថ្មីៗកន្លងមកនេះនៅក្នុង បណ្តាញ សង្គម សារព័ត៍មាន ក្នុងស្រុក ជាច្រើនបានចុះផ្សាយជាច្រើនលើកមកហើយ អំពី ករណី ក្រុមឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូកែឆ្នៃ  របស់ពួកគេដែលតែងតែ បង្កគ្រោះថ្នាក់បាត់បង់អាយុជីវិតខ្លួនឯង  មូលហេតុដោយ គ្មានបច្ចេកទេសអោយបានត្រឹមត្រូវ ដឹក លើសចំណុះ ដោយគ្រប់គ្រង មិនបានទើបណ្តាល ឲ្យ មានករណី គ្រោះថ្នាក់បានកើតឡើង គ្រោះថ្នាក់បាត់បង់ដល់អាយុជីវិត ចោលប្រពន្ធកូន មតិពី មហាជន បានលើកឡើងថា គួរណាស់ អាជ្ញាធរ ដែល នៅ ឈរជើងមូលរដ្ឋាន នោះ គួរ

ចាត់វិធានការហាម មិនអោយកើតមានការដឹកជញ្ជូន បែបនេះ តែផ្ទុយទៅវិញបែរជាបណ្តែតបណ្តោយអោយកើតមាន បែបនេះទៅវិញ សង្កេតឃើញថាចាប់តាំងពីថ្នាក់មូលរដ្ឋាន រហូតដល់ថ្នាក់ខេត្ត គឺមិនមានការទប់ស្កាត់ឡើយ ទំនងអាចនឹងទទួលបានលាភសក្ការៈ អំពី ឈ្មួញ ឧកញ្ញ៉ា ធំ ៗ ដែលរងចាំទទួលនឹងផ្តល់តំលៃ អោយ ក្រុមអ្នកដឹកឈើតាមម៉ូតូ កែឆ្នៃ យកមកលក់អោយខ្លួនដើម្បីបានជំនិញផលប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនបានគិត អំពីអាយុជីវិត របស់គេ ជាក់ស្តែង ករណី

ដដែរៗបានកើតឡើងនៅ ថ្ងៃទី២៤ ខែមិនាឆ្នាំ២០១៩ ដោយបុរស់ម្នាក់បានដឹកឈើដុំធំមុខកាត់៤០ស.មនិងប្រវែងជាងពីរ

ម៉ែត្រ ហេីយបានដួលត្រូវឈេីសង្កត់លេីបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុដែលហេតុការណ៍នេះវាបានកេីតឡេីងនៅវេលាម៉ោង ១២នឹង ៣០ នាទីព្រឹក ដែលស្ថិតនៅច្រករបៀង ង៉ាំ ០៦ ភូមិ ឃុំ ក្រញូង សែនជ័យស្រុកស្នួលខេត្តក្រចេះ ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ព្រឹក អាយុ ប្រហែលជាងសាមសិបឆ្នាំមានទីលំនៅ ភូមិ វាល បី ចក្រី ហេង ឃុំ ក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ។

ដែលគេបានបញ្ជាក់យ៉ាងច្បាស់ថានៅ ច្រករបៀង០៦និងកៃស៊ុងគឺកំពុងកេីតមានបទល្មេីសព្រៃឈេីជាហូរហែរផងដែរដោយមានម៉ូតូដឹកឈេីជាច្រេីនគ្រឿងក្នុងមួយថ្ងៃៗ ច្រកនេះគ្រប់គ្រងដោយលោក សំ ផល្លា ជានាយប៉ុស្តិ៍ការពារព្រុំដែន

ត្រពាំងក្រញូងចំណុះអោយវរះព្រុំដែន៦១៩និងទាហ៊ាន គ៣។សូមបញ្ជាក់ថា៖ជនរងគ្រោះដែលបានស្លាប់នេះគឺដោយសាស៊ីឈ្នួលដឹកឈេីអោយជនជាតិវៀតណាមចូលតាមច្រកង៉ាុំ០៦នេះតែម្តង ។ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ កំពូលៗគួរណាតែមានវិធានការចុះពិនិត្យមើល តើមានករណីនេះកើតឡើងមែនដែលឬទេ ក្នុងមួយថ្ងៃៗរហូតដល់យប់ មានច្រើនណាម៉ូតូកែឆ្នៃដឹកឈើខុសច្បាប់ បែបនេះ ចំពោះអាជ្ញាធរវិញគឺសំងំស្ងាត់ឈឹង ដេកចាំតែលាភសក្ការៈ រៀងៗខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *