អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បើកិច្ចប្រជុំពិភាក្សារការងារ រក្សាសន្តិសុខ និង រៀបចំសណ្ដាប់ធ្នាប់សាធារណះ

ខេត្តសៀមរាប ៖ នៅថ្ងៃទី ២៥ ខែ មីនាឆ្នាំ២០១៩ នេះ នៅសាលប្រជុំនៃរដ្ឋបាលក្រុងសៀមរាប មានបើកកិច្ចប្រជុំ ពិភាក្សារការងារ រៀបចំ សណ្តាប់ធ្នាប់ និងរក្សាសណ្ដាប់ធ្នាប់សាធារណះ នៅបរិវេណ ផាបស្ទ្រីត(Pub Street )ដើម្បីត្រៀម ទទួលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាព លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានការចូលរួមពី អស់លោក លោកស្រី ជាអភិបាលរង លោកប្រធាមន្ទីទេសចរណ៍ និងអស់លោក លោកស្រី ជាតំណាងប្រធានអង្គភាពពាក់ពន្ធ័ អញ្ជើញចូលរួម ផងដែរ ។

បរិវេណផាប់ស្ទ្រីត(Pub Street )គឺជាគោលដៅ ទេសចរណ៍ដ៏សំខាន់ ក្នុងក្រុងសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ជារៀងរាល់ឆ្នាំ នាពេលរាត្រី គឺតែងតែ មាន

វត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជើញមកជួបជុំកំសាន្ត ជាច្រើនកោះករ ដែលទាមទារ អោយមានការ រៀបចំ ផែនការណ៍ រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ សាធារណះ នៅបរិវេណនេះ ចាប់ពីពេលនេះ តទៅ ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង នាពេលខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប សហការណ៍ជាមួយ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដោយ មានរៀបចំកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ ជាច្រើន សម្រាប់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលលេងកម្សាន្ត នៅបរិវេណ សួនព្រះរាជដំណាក់ ។

អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ចូលរួម កំសាន្តអោយបានច្រើនកោះករ៕

Leave a Reply

Your email address will not be published. Required fields are marked *