លោក សូរ ប្លា តុង ! អភិបាលស្រុក ប្រាសាទបាគង ចុះជួបគ្រួសារ ដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់ ចំនួន២គ្រួសារក្នុងស្រុកប្រាសាទបាគង !

ខេត្តសៀមរាប ៖ កាលពី ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ លោក សូរប្លា តុង ! អភិបាលស្រុក ប្រាសាទ បាគង និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះកាលពីល្ងាចថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ ចំនួន២ គ្រួសារ មានឈ្មោះ គង់ ចាន់ អាយុ៣៨ឆ្នាំនៅភូមិរលួសខាងលិច ឃុំរលួស  និងឈ្មោះ ហេង សុធា អាយុ ២៨ឆ្នាំ នៅ ភូមិ ស្ពាន ក្អែក ឃុំកណ្តែក  អំណោយ

មនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ ចានបាយ៥ ចានសម្ល៥ ឆ្នាំងបាយ១ ស្លាបព្រា១០  ចានស្រាក់១ ចានដែក១ ចង្អើរ១ កន្ថោរ១ មុង១ ភួយ១ ខ្នើយ១  មី១កេស អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកសុទ្ធ២យួរ តង់១ និង ថវិកាចំនួន​ ៣២០០០០រៀល។

កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោលឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *