ព្រឹកនេះជនបង្ករ យិន ម៉ាណា ! ដែលបានបុកនិស្សិតឆ្នើមស្លាប់ ចូលខ្លួនសារភាពទទួលខុសត្រូវចំពោះមុខច្បាប់ !

ភ្នំពេញ ៖ ករណីជនបង្កយិន ម៉ាណា ! ដែលបានបុកនិស្សិតម្នាក់ស្លាប់បានចូលសារភាពចំពោះមុខសមត្ថកិច្ច ដើម្បីទទួលខុសត្រូវមុខច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ផនបង្ករដែលមានឈ្មោះ យិន ម៉ាណា ដែលជាអ្នក
បើករថយន្ត Range Rover បុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មាន
រថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

អ្នកស្លាប់មានឈ្មោះ ឌុំ រីដា ! ភេទ ស្រី អាយុ២២ឆ្នាំ ស្រុក កំណើត ភូមិ កំពង់ ដំរី ឃុំ ព្រែក តាមាក់ ស្រុកខ្សាច់ កណ្ដាល ខេត្ត កណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ នឹងបាន
ទទួល អាហារូបករណ៍នៅសាលា ផារ៉ាហ្គន ទៀតផង ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណ
ហើយ ដោយនាង មានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ! ដែលបានលាក់ខ្លួន រយៈពេល៣ថ្ងៃមកហើយ ដោយឱ្យឪពុកចេញដោះស្រាយជំនួស។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុក
មរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការ
សម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារផងដែរ។
បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើត
មហាជន រំពឹងថាច្បាប់និង រកយុត្តិធម៌ ជូនក្រុមគ្រួសាររងគ្រោះ ដែលកំពុងតែ មានទុក្ខដល់ក្រៀមក្រំ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *