បុរសម្នាក់បើករថយន្ត បុករះបង្ករឲ្យមានមនុស្សស្លាប់និង រងរបួសជាច្រើននាក់ !

ភ្នំពេញ ៖ ហេតុការណ៍ដល់រន្ធត់មួយបានកើតឡើង ដោយបុរស ម្នាក់ បានបើករថយន្ត ម៉ាកឡិចស៊ីស បុករះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលជាង ១០នាក់ ដោយ ក្នុងនោះមាន២នាក់ បាន បាត់បង់ជីវិត
ភ្លាមៗនៅនឹងកន្លែង ។ ករណី ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣២ នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយអធិការ
នគរបាលខណ្ឌទួលគោក ផ្លូវ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់
បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កមានឈ្មោះ ទឹម កំទេស ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ធ្វើសារធម៌ដូង ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់
បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលជាង១០នាក់ខាងលើនោះ មិនត្រូវបានស្គាល់អត្តសញ្ញានៅឡើយទេ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារៀបចំធ្វើពិធីសែនលោកតា រួចក៏មានកម្មវិធីផឹកស៊ីតិចតួចជារៀងរាល់ឆ្នាំ ពេលនោះ បងប្អូនប្រជាពលរដ្ឋបានឃើញជនបង្ក រួចក៏បាននាំគ្នាហៅមកហូបអីជុំគ្នា តែជនបង្កមិនបានមកហូបអីនោះទេ ដោយបានអង្គុយនៅមុខផ្ទះរបស់ខ្លួន។ មួយស្ទុះក្រោយមក ជនបង្កបាន ដើរចូលទៅក្នុងផ្ទះ លឺសំលេងឈ្លោះគ្នាប្រកែកគ្នា រួចជន
បង្កក៏បានវាយកញ្ចក់ផ្ទះបែក ហើយក៏ថយរថយន្តចេញមកក្រៅ ភ្លាមៗនោះ ស្រាប់តែឃើញជនបង្ក បាន
បើករថយន្ត ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាក
លេខ ភ្នំពេញ 2AN-2395 យ៉ាងលឿនក៏បានបើកទៅបុក
រះតែម្តង ដោយនៅខាងមុខនោះ គឺមានបងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយហូបអីនៅទីនោះ បណ្តាលឲ្យមានមនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ស្រាលជាង១០នាក់ ក្នុងនោះមាន២នាក់ ស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុ ជនបង្ករបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ខ្លូនបាន យកមកអធិការខណ្ឌទួលគោក និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការ
នរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយកជនបង្ក រួមទាំងរថយន្តទៅកាន់ការិយាល័យ ដើម្បីចាត់ការ
បន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *