នាយករដ្ឋមន្រ្តី ដកសិទ្ធិវិនិយោគផ្លូវដែក ពីក្រុមហ៊ុនរ៉ូយ៉ាល់របស់ អ្នកឧកញ៉ាគិតម៉េងមកឲ្យក្រសួងសាធារណការ គ្រប់គ្រងបណ្ដោះអាសន្ន


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែ មីនានេះ ក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចប្រកាស ដកសិទ្ធិវិនិយោគផ្លូវដែក ពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ អ្នកឧកញ៉ា គិត ម៉េង មកឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បីរង់ចាំការដេញថ្លៃ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការចរចា ជាមួយក្រុមហ៊ុន Royal របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបញ្ចប់ការដោះសាយឲ្យបានឆាប់ ធ្វើយ៉ាងណាអាចផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរ ជិតរថភ្លើងដោយឥតគិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ សម្តេចបន្តថា តើឧកញ៉ាទិញអស់ប៉ុន្មាន ពីក្រុមហ៊ុនមកពីអូស្ត្រាលី ដែលសហការជាមួយឧកញ៉ា? ក្រោយពីតំណាងក្រុមហ៊ុន មកពីអូស្ត្រាលីបានរត់ចោល ហើយទុកឲ្យ គិតម៉េង ទិញយក។ ហើយរដ្ឋត្រូវសងប៉ុន្មាន ? តើ១០០លានដុល្លារគ្រប់គ្រាន់ទេ? សម្តេចបន្តថា សូមបង្កើនសមត្ថភាពដឹកជញ្ជូន តាមផ្លូវដែក នៅពេលមានផ្លូវដែកច្រើននៅពេលខាងមុខ ៕ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីជីវភាព និងការរស់របស់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរក្នុងបុណ្យទាន ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌជាដើម។ ដើម្បីសម្រួលការធ្វើដំណើរទៅកាន់ស្រុកកំណើតនោះ សម្តេចតេជោ តែងផ្តល់ការជិះរថភ្លើងដោយឥតគិតថ្លៃ ក៏ដូចជាការជិះរថយន្តក្រុងពីភ្នំពេញ ទៅមានបណ្តាខេត្តដោយឥតគិតថ្លៃផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *