ឈ្មួញ ដឹកឈើ ខុសច្បាប់ ឈ្មោះ រ៉ង ដឹកឈើ ប្រចាំថ្ងៃចូលមកក្រុងសៀមរាប សមត្ថកិច្ចមិនបង្រ្កាប់ !

ខេត្តសៀមរាប ៖ សមត្ថកិច្ចជំនាញ ពាក់ពន្ធ័កំពុងតែបណ្តែតបណ្តោយ បើកដៃឲ្យក្រុម ឈ្មួញដឹកឈើជារៀងរាល់ថ្ងៃ

ជាក់ស្តែងកាលថ្ងៃ២៨ខែមិនាឆ្នាំ ២០១៩ មេឈ្មួញជើងខ្លាំងឈ្មោះ រ៉ង បានធ្វើសកម្មភាពដឹកឈើតាមរថយន្ត ទាំងថ្ងៃ ឆ្លងកាត់ តាមផ្លូូវ ភ្នំខ្ចង ចូលមកខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍បានអោយដឹងថា ក្នុងមួយថ្ងៃៗក្រុមឈ្មួញជើងខ្លាំង ខាងលើនេះបានដឹកឈើចាប់ពី បី ទៅបួនជើង ឯណោះ តែមិនត្រូវបានជំនាញ ពាក់ពន្ធ័ធ្វើការបង្ក្រាប់ឡើយ ជាពិសេសស្ថាបន័ដែលឈរជើងនៅតាមដងផ្លូវ រហូតចូលមកដល់ក្រុងសៀមរាប បានដោយរលូន បើទោះបីព្រៃឈើកំពុងតែរងនូវការបំផ្លិចបំផ្លាញ់ក៍ដោយ ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន តែងតែខិតខំព្រឹងប្រែង ដើម្បីអោយមន្ត្រីពាក់ពន្ធ័ ខិតខំទប់ស្កាត់ ក្រុម ឈ្មួញ ទុច្ចរិត មួយចំនួន ដែលបាន

បំផ្លាញ់ផលអនុផលព្រៃឈើ ក៍មន្ត្រីទាំងនោះមិនបានអនុវត្តទៅតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលបានចែករំលេកសារនេះផងដែល ជាពិសេសនៅក្នុងខេត្តសៀមរាបនេះតែម្តង បែរជាបើកដៃអោយឈ្មួញធ្វើសកម្មភាពតាមតែអំពើចិត្តទៅវិញ ការដឹកជញ្ជូនឈើរបស់ឈ្មួញ ឈ្មោះ រ៉ង បានដឹកចូលមកក្នុងខេត្តសៀមរាប បានយកមកលក់ចែកចាយតាមដេប៉ូនានា ក្នុង ក្រុងសៀមរាប ចំណែកលោក ទៀ សីហា អភិបាលខេត្តសៀមរាបបើទោះបីជានៅក្នុងខេត្តសៀមរាប មានឈ្មួញរកសុីដឹកជញ្ជូនឈើជាច្រើនកំពុងតែសម្រុកដឹកឈើ ក៍ដោយ ក៍គ្មានវិធានការ ទប់ស្កាត់អ្វីទាំអស់។ទាក់ទិនសកម្មភាពដឹកជញ្ជូនឈើ ពីសំណាក់ឈ្មួញនេះផងដែល សូមក្រសួង កសិកម្ម រុក្ខប្រមាញ់និងនេសាទ លោក វែង សាខុន ទេស សរដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលផង ៕


Leave a Reply

Your email address will not be published. Required fields are marked *