ឈ្មួញឈើ ដុះស្លែ ឈ្មោះ ស៊ាម គឹមទឹម ! ហៅទឹម គ្មានសមត្ថកិច្ចណាហ៊ានចុះបង្រ្កាបឈើរបស់គេឡើយ

ខេត្តក្រចេះ ៖ ជារៀងរាល់យប់នៅតាមបណ្តោយផ្លូវជាតិលេខ ៧ A ឆ្ពោះទៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ក្រចេះ ឆ្លូង គេតែងតែសង្កេតឃើញមានរថយន្តសាំយ៉ុងកែរឆ្នៃតរុឺម៉ក និង ខ្លះទៀតកែរដាក់កងឌុបបានដឹកឈើជាច្រើនម៉ែត្រគូបក្នុងមួយរថយន្តៗហើយក្នុងមួយយប់មិនតិចជាង ៤០ គ្រឿងនោះទេ ហើយមួយគ្រឿងៗផ្ទុកមិនតិចជាង ១០ម៉ែត្រគូបនោះដែរ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារបស់លោក ទឹម ជាមន្ត្រីយោធារកសុីឈើល្បីឈ្មោះជាយូរឆ្នាំមកហើយ។

ថ្មីៗនេះគេបានឃើញនៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានឃ្លាំងស្តុកឈើដ៏ធំមួយដែរគេដឹងថា ជាឃ្លាំងឈើរបស់លោក ស៊ាម គឹមទឹម ! ហៅទឹម ដែរជាមន្រ្ដីយោធាវរៈសេនាតូចលេខ២ដែលជាអ្នកមានអំណាចក្នុងទឹកដីនៃខេត្តក្រចេះ នោះបានអោយកូនចៅយករថយន្តសាំយ៉ុងកែឆ្នៃយកមកលើកឈើដាក់ទាំងថ្ងៃដោយ មិនញញើតនិងផ្លូវច្បាប់បន្តិចណាសោះឡើយដើម្បីដឹកចេញទៅចែកចាយបន្តរតាមរយះរថយន្តសាមយ៉ុងកែឆ្នៃរខ្នាតយក្សចេញពីក្នុងឃ្លាំងក្នុងមួយយប់ៗមាន
ប្រហែល៤០ទៅ៥០គ្រឿង ហើយចេញពីចំនុចខាងលើឆ្ពោះទៅខេត្តត្បូងឃ្មុំ។

ឃ្លាំងឈើដ៏ធំនេះត្រូវបានគេដាក់ការសង្ស័យថា គ្មានលិខិតស្នាមឬច្បាប់ទំលាប់នោះទេ ដោយសារតែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបាន លោក ទឹម រៀបចំកញ្ចប់នឹងសែនព្រេនអស់ទៅហើយមើលទៅនោះ ហើយជាពិសេសលោក សាន្ថ ប៊ុនថាន ដែលជាមេបញ្ជាការប៉េអឹមខេត្តក្រចេះ ដែលបានអួតក្ដែងៗថា មិនអោយមានបទល្មើស
ព្រៃឈើឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ។

ចំណែកលោក ទ្រី សុភក្ត្រ័ ប្រធានមន្ទីកសិកម្មខេត្តក្រចេះមិនដែលមានបទបញ្ជារទៅមន្ត្រីក្រោមឱវ៉ាតទៅអោយ
មានចំណាត់ការទៅលើបទល្មើសព្រៃឈើទាំងនេះម្តងណានោះទេ ប្រហែលជាលោក ទឹម យកដុល្លាបាំងមុខជិតអស់ហើយមើលទៅនោះ តែបើសែនមិនត្រូវវិញ
ប្រហែលជាបិទជិតឈឹងដូចកាលប៉ុន្មានខែមុនអីចឹង តែបើសែនត្រូវហើយទោះបីជាមានសារព័ត៌មានចុះផ្សាយជាច្រើនអង្គរភាពយ៉ាងណាក៍ដោយក៍អស់លោកសម្ថកិច្ចជំនាញទាំងនោះមិនខ្វល់នោះដែរ សំខាន់បានប្រយោជន៍ដាក់ក្នុងហោប៉ៅ។

ប្រជាពលរដ្ឋដែររស់នៅក្នុងទឹកដីនៃខេត្តក្រចេះ សូមសំណូមពរទៅដល់ ថ្នាក់ដឹកនាំធំៗនិងរដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តាជួយពិនិត្យមើលនៅក្នុងខេត្តក្រចេះមួយនេះផង បើមិនដូច្នេះនោះទេច្បាស់ជារលាយឆាប់ៗអស់ក្នុងពេលដ៍ខ្លីនេះជាក់ជាមិនខាននោះឡើយ ហើយពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន លោកបានខិតខំចេញបទបញ្ជារជាច្រើនលើកមកហើយតែមន្ត្រីទាំងអស់ហាក់បីដូចជាធ្វើមិនដឹង ឬក៍មន្ត្រីទាំងនេះដឹងហើយតែផ្គើននិងអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចទេដឹង ។

Leave a Reply

Your email address will not be published. Required fields are marked *