ទីតាំងបើកលេងល្បែង សុីសងតាម ប្រពន្ធ័អុិនធឺណេត នៅក្នុងភូមិតាវៀនកំពុងតែបើកលេង ដោយមិនញញើតច្បាប់ សង្ស័យមាន អ្នកធំនៅពីក្រោយ

ខេត្តសៀមរាប ៖ ល្បែងសុីសងតាមប្រពន្ធ័ អុិនធឺណេត បានរាលពាសពេញ ក្រុងសៀមរាប ដែលនៅក្នុងនោះមានល្បែងលេងសុីសងគ្រប់ប្រភេទ ជាក់ស្តែង នៅ ក្នុង ភូមិ តាវៀន សង្កាត់ សាលា កំរើក ក្រុង នឹង ខេត្តសៀមរាប ទីតាំងបើក

លេងល្បែង សុីសងតាម ប្រពន្ធ័ អុិនធឺណេត មួយកន្លែងនេះកំពុងតែបើកលេងដោយចំហរ តែមិនត្រូវបានស្គាល់ឈ្មោះម្ចាស់ដែលបើកនេះទេហើយមានបុរសម្នាក់ ដែលនៅមើលខុសត្រូវក្នុងនោះមិនស្គាល់ឈ្មោះគេបានអួតអាងថាគេ មិនខ្លាចអ្នកណានោះទេ ព្រោះ ​ឪពុកគេ ជាអ្នកធំ ហើយគេបានបង់ឲ្យអ្នកធំអស់ហើយ ដូច្នេះហើយគេបើកលេងដោយមិនខ្លាចអ្នកណាទាំងអស់ប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងល្បែងសុី សង ខាងលើនេះ ដែលមានមនុស្សចូលលេងកកកុញ ជារៀងរាល់ថ្ងៃយប់ ចេញចូលពពាក់ពពួន ហើយមិនដែលឃើញមានការទប់ស្កាត់ឬ បង្ក្រាប់នោះទេ ត្រូវបានគេសង្សយ័ថាប្រហែល អាចមានអ្នកធំចាំកាងពីក្រោយមែនហើយមើលទៅបានជាគេ មិនខ្លាចបើកលេងបានដោយរលូន ហើយ អួតអាងថាមិនខ្លាចទៀតទីតាំងបើកលេងខាងលើនេះដែល ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ក៍បានឲ្យដឹងថាបានបើកលេងយូរមកហើយ នឹងបានរិះគន់ ថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចទេដឹង បានជាសមត្ថកិច្ចពាក់ពន្ធ័ ដូចជាអាជ្ញាធរ មូលរដ្ឋាន ភូមិ សង្កាត់ ក្រុង ស្នងការរដ្ឋាននគបាល នឹង អាវុធហត្ថ ខេត្តសៀមរាប មិនចុះមកធ្វើការបង្ក្រាប់នោះទេហើយសំងំស្ងាត់ស្ងៀមឈឹងហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ។ពួកគាត់បន្តទៀតថា ឯណាទៅហៅថា ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ ចំណុច នោះ ព្រោះកាលណាដែលមានល្បែងសុីសង បានកើតឡើង ករណីបទល្មើសមួយចំនួនក៍បានកើតទ្បើងផងដែរ ដូចជាអំពើហឹង្សារ បង តូចបធំ ចោរ ឆក់ ប្លន់ ចោរកម្ម ផ្សេងៗ។ល។កើតមាន ស្ទើតែរៀងរាល់ថ្ងៃនេះដោយសាតែអាជ្ញាធរ ដែលបានបែកដៃឲ្យទើប ល្បែងនេះប្រព្រឹត្តទៅរួចដោយរលូនបាន ប្រសិនបើមិនបានឃុបឃិតគ្នាល្បែងខាងលើបើកមកយូរហើយ មិនអាចលាក់ពីភ្នែក សមត្ថកិច្ចបានឡើយ

ពួកគាត់បានសំណូមពរ សូមអោយមានទប់ស្កាត់ ទីតាំងបើកល្បែងខាងលើនេះផង ជាពិសេស សំណូមពរដល់ ឯកឧត្តម ទៀ សីហា ! អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកមេត្តាដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវ៉ាតដើម្បីទប់ស្កាត់បទល្មើសល្បែងសុីសង ដែលកំពុងកើតឡើង ដើម្បីប្រជាពលរដ្ឋបានរស់នៅ គ្មានការភយ័ខ្លាចដោយសារតែមានបងតូចបងធំកើតឡើងចេញពីល្បែងសុីសងខាងលើនេះតែម្តង ៕

Leave a Reply

Your email address will not be published. Required fields are marked *