សមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឯកឧត្តម វិល្លាម មិន គាំទ្រចំពោះការបង្កើតទោសប្រហារជីវិតនោះទេ !

បន្ទាប់ពីសមត្ថកិច្ច តាមស្រាវជាវនិងសើុបអង្កេត ឃាតករដែលបាន រំលោភសម្លាប់ ក្មេង ប្រុស ស្រី ពីរនាក់បងប្អូន ហើយឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែ មីថុនា ឆ្នាំ ២០១៩ ពេលនោះប្រជាពលរដ្ឋបានផ្ទុះកំហឹងយ៉ាងខ្លាំងៗ ទៅលើឃាតករ ដល់សាហាវព្រៃផ្សៃមួយនេះផងដែល និង ស្នើរសុំ ឲ្យ រាជរដ្ឋាភិបាលបង្កើត ទោសប្រហាជីវិត អំពីទង្វើរបស់ឃាតករដែលបានរំលោភ សម្លាប់  ភ្លាមៗនោះគេបាន ឃើញនៅក្នុង គណនេយ្យហ្វេសបុក របស់ ឯកឧត្តម វិល្លាម( willamguang ) បានសរសេរសារមួយដែលទាក់ទង និង ប្រជាពលរដ្ឋដែលបានស្នើរសុំបង្កើតឲ្យមានច្បាប់ទោសប្រហាជីវិត ឯកឧត្តម បានសរសេរ ថាបច្ចុប្បន្នករណីរំលោភសេពសន្ថវៈ ករណីរំលោភឈានដល់ឃាតកម្ម ដែលគេហៅថារំលោភសម្លាប់ កំពុងត្រូវបានមហាជននិងបងប្អូនពលរដ្ឋស្អប់ខ្ពេីមយ៉ាងខ្លាំង ឯកឧត្តម  វិល្លាម  (willamguang ) ផ្ទាល់ក៏មហាសែនស្អប់ខ្ពេីម ដូចបងប្អូនពលរដ្ឋទាំងអស់ដូចគ្នាដែល ជាពិសេសកំហឹងនៃការខឹងហាក់បីដូចជាបង្ហាញពីអារម្មណ៍ចូលរួមរំលែកនៃសោកនាដកម្មជាមួយគ្រួសារជនរងគ្រោះនិងជនរងគ្រោះដូចគ្នា ។

ជាក់ស្ដែងដោយសារកំហឹងនេះបងប្អូនពលរដ្ឋរបស់យេីងតែងតែទាមទាអោយមានច្បាប់ប្រហារជីវិត ក្នុងលក្ខខ័ណ្ឌនេះ ប្រសិនជា ឯកឧត្តម យកបេះដូងឬអារម្មណ៍មកនិយាយច្បាស់ណាស់ ឯកឧត្តម ប្រាកដជាគាំទ្រ ! តែប្រសិនជាយកការពិចារណាបូករួមបទពិសោធន៍ហេីយឈរលេីមូលដ្ឋានច្បាប់មកនិយាយ គឺ ឯកឧត្តម មិនគាំទ្រទេចំពោះការបង្កេីតទោសប្រហារជីវិត ។ ព្រោះថាកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការប្រហារជីវិតវាផ្ទុយនឹងគោលការណ៍មេត្តាធម៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហេីយការបង្កេីតទោសប្រហារជីវិតគឺប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិផងដែរ អ្វីកាន់តែពិសេសបេីមានការបង្កេីតច្បាប់នោះមែន យេីងបារម្ភបំផុតគឺការសម្លាប់មនុស្សច្រឡំដោយការកាត់ក្ដី ដែលជាក់ស្ដែងកន្លងមកបងប្អូនសុទ្ធតែបានដឹងពីស្តង់ដានៃការអនុវត្តន៍ច្បាប់របស់របស់មន្ត្រីយេីងស្រាប់ទៅហេីយ ជាពិសេសគឺ ភាពយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ យេីងមិនអាចធានាបានថាតេីវានិងសុក្រឹត្យមិនសម្លាប់មនុស្សច្រឡំដែរឬទេ? ហេីយយេីងបារម្ភបំផុតគឺការប្រេីច្បាប់នេះដេីម្បីលាបពណ៌ដៃគូបក្សដិបក្សណាមួយដេីម្បីទំលាក់កំហុសឈានដល់សម្លាប់ជីវិតគេ ព្រោះជីវិតបេីស្លាប់ហេីយពុំអាចវិលវិញនោះឡេីយ ។ ឯកឧត្តម បានលើកឡើងថា បន្តទៀតថា ត្រឹមករណីមន្ត្រីស័ក្តិ៣ យក IPad . ករណីមន្ត្រីប៉ូលីសជិះឡានដេញបាញ់គេ និងករណីរាប់រយទៀតដែលបងប្អូនធ្លាប់បានរិះគន់ យេីងទទួលអារម្មណ៍ថាការអនុវត្តន៍ច្បាប់របស់មន្ត្រីថ្នាក់ក្រោមជាតិ មានលក្ខណៈមិនសុក្រឹត្យមិនអាចទទួលយកបានទៅហេីយ ចុះទម្រាំការអនុវត្តន៍ច្បាប់រហូតពាក់ព័ន្ធនឹងវាសនាអាយុជីវិតមនុស្សតេីអាចជឿជាក់បាន១០០ភាគរយទេ ។ 

យ៉ាងណាមិញកម្ពុជាយេីងមានច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ២៣៩ បទរំលោភសេពសន្ថវៈដេីម្បីដាក់ទោស , ប្រសិនជាករណីរំលោភសម្លាប់ទៀត គឺជនប្រព្រឹត្តនឹងប្រឈមបទ ឃាតកម្ម ឬ បទឃាតកម្មគិតទុកជាមុន ប្រសិនជនល្មេីសប៉ងរំលោភហេីយសម្លាប់ចោល សម្រាប់ដាក់ទោសពីលេី ។ ហេីយការអបរំ ការរឹតបន្តឹងច្បាប់ រឹតបន្តឹងការអនុវត្តន៍ច្បាប់ ជាមូលដ្ឋានដែលត្រូវពង្រឹង ឈានដល់ការកាត់បន្ថយអំពេីរំលោភសេពសន្ថវៈនេះបាន ។ ហេីយក្នុងនាម ឯកឧត្តម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រៀមនឹងរកមូលដ្ឋានក្នុងការផ្ដល់យោបល់ជូនរដ្ឋាភិបាលពិនិត្យបន្ថែម ចំពោះការបន្ថែមទំងន់ ទោសដោយវិធីមួយចំនួនចំពោះករណីរំលោភសេពសន្ថវៈនិងឃាតកម្មនេះ ដេីម្បីដាក់ទោសអោយធ្ងន់បន្ថែមទៀត ។


Leave a Reply

Your email address will not be published. Required fields are marked *