លោក សូរ ប្លាតុង ! អភិបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារចម្រុះ ចុះអនុវត្តការរុះរើ កាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ដែលពុំមានលិខិតអនុញ្ញាត ឬអស់សុពលភាព និងខុសគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត

ស្រុកប្រាសាទបាគង​ ៖ កាលនៅព្រឹកថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ២០១៩​នេះ លោក សូរ ប្លាតុង ! អភិបាលស្រុកប្រាសាទបាគង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារ

ចម្រុះ នៃរដ្ឋបាលស្រុកប្រាសាទបាគង​ ចុះផ្សព្វផ្សាយ​ ណែនាំ​ និង អនុវត្តការរុះរើ កាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលពុំមានលិខិតអនុញ្ញាត ឬអស់សុពលភាព និងខុសគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានា នៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង ។

ការចុះផ្សព្វផ្សាយ​ ណែនាំ​ និង អនុវត្តការរុះរើ កាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលពុំមានលិខិតអនុញ្ញាត ឬអស់សុពលភាព និងខុសគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនេះ ត្រូវបានធ្វើឡើង តាមបណ្តោយ កំណាត់ផ្លូវជាតិ

លេខ៦ ចាប់ពីចំណុច ព្រំប្រទល់ក្រុងសៀមរាប រហូតដល់ព្រំប្រទល់ ស្រុកសូទ្រនិគម ក្នុង ភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងនាមអភិបាលស្រុក លោក សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អជីវកម្ម ទាំងអស់ដែលប្រើប្រាស់ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចូលរួមទាំងអស់គ្នា ដេីម្បី សណ្តាប់ធ្នាប់សារធរណះ និង សោភ័ណ្ឌភាព​ ភូមិ/ឃុំ/ស្រុក យើង ទាំងអស់គ្នា ។ ដោយ លុចណាម

Leave a Reply

Your email address will not be published. Required fields are marked *