ខេត្តសៀមរាប៖ កម្លាំងជំនាញការិយាល័យ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូង នៅវេលាម៉ោង២៣និង៣០នាទី កាលពីទី០៥ ខែតុលា ឆ្នាំ២០២៥ ។
ករណីហិង្សាប្រព្រឹត្តនៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យ៖ ឈ្មោះ វ៉ាន់ សុខថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះដែលដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប។ តាមការបំភ្លឺរបស់ជនសង្ស័យ៖ ឈ្មោះ វ៉ាន់ សុខថេប បានឆ្លើយសារភាពថារូបខ្លួន និងបក្ខពួក ពិតជាបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ៖ ខាងលើ ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕STN

