ករណីជួញដូរគ្រឿងញៀនចំនួន ២ ករណីផ្សេងៗគ្នា ត្រូវបានកម្លាំងអាវុធត្ថ ក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបបាន


ខេត្តកំពង់ឆ្នាំង ៖ នៅទីថ្ងៃទី១១, ១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៤៥ នាទី កម្លាំងកងរាជអាវុធហត្ថក្រុង កំពង់ឆ្នាំង ចំនួន០៦នាក់ មានរថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿងដឹកនាំដោយ លោក អនុសេនីយ៍ឯក អុឹម.លីអុីម ! មេបញ្ជាការ ក្រុង នៅ ចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិត ក្នុង ភូមិស្រែព្រីង សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អូន ដារ៉េត !ភេទប្រុស អាយុ ២៣ ឆ្នាំ  រស់នៅ ភូមិត្រពាំងបី សង្កាត់ផ្សារ ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ដោយជននេះប្រើប្រាស់នូវសារធាតុញៀនដកហូតវត្ថុតាងរួមមាន: ១.ម៉ូតូហុងដាសង់C១២៥ ០១ គ្រឿង ព៌ណខ្មៅ ពាក់ស្លាកលេខក្រចេះ ១A ០០ ៤៥។

២.ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE ។៣.ម្ស៉ៅសថ្លា(ម៉ាទឹកកក) ០១ កញ្ចប់តូច ទម្ងន់ ០.៣៤ ក្រាម (គិតទាំងថង់វេចខ្ចប់) ។នៅវេលាម៉ោង១០ និង ៣៨ នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំង ចិក្សា សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុំ សាមឿន ! ភេទប្រុស.អាយុ ៣៩ ឆ្នាំ មុខរបរ រត់ម៉ូតូ រស់នៅ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ដកហូតវត្ថុតាងរួមមាន:

១.ម៉ូតូម៉ាកហុងដាសង់C១២៥ ០១ គ្រឿង ព៌ណខ្មៅ គ្មានស្លាកលេខ ។២.ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក NOKIA ០១ គ្រឿង ម៉ាក SAMSUNG ០១ គ្រឿង ។៣.ម្ស៉ៅសថ្លា(ម៉ាទឹកកក)ចំនួន ០៣ កញ្ចប់ធំ +០៥កញ្ចប់តូចទម្ងន់ ១៣.៤៦ក្រាម(គិតទាំងថង់វេចខ្ចប់។បច្ចុប្បន្ន:បញ្ជូនជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្តុតាងត្រូវបានកម្លាំងការិយាល័យជំនាញខេត្តកសាងដើម្បីចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *