ចាប់ឃាត់ខ្លួន​ជនជាតិចិន បានចំនួន១២នាក់ ក្នុងថ្ងៃតែមួយ​ ទីតាំងផ្សេងគ្នា ពាក់ពន្ឋ័ករណី​ចាប់ជំរិត​ទាប្រាក់ ជនជាតិចិនដូចគ្នា

ខេត្តបន្ទាយមានជ័យ ​៖ ដោយមានបទបញ្ជា ​ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំកម្លាំងចុះបង្ក្រាប និងចាប់ឃាត់ខ្លួន​ជនជាតិជនបានសរុបចំនួន​១២នាក់ ក្នុងថ្ងៃតែមួយ ទី​តាំងផ្សេងគ្នា ពាក់ពន្ឋ័ទៅនឹងប្រើហឹង្សា ចាប់មនុស្សជំរិតទាប្រាក់ ជនរង​គ្រោះជាជ​នជាតិចិនដូចគ្នា​។

បើតាមប្រភព​បានឲ្យដឹងថា ទីតាំងដែលត្រូវបាន​កម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះមាន ទីតាំងទី១ នៅផ្ទះសំ​ណាក់យី​ហោ ​«សុផលថាវី » ដោយឃាត់ចាប់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន ៦​នាក់ រំដោះជនរងគ្រោះបាន១នាក់​ នាវេលាម៉ោង០៤ល្ងាច ថ្ងៃសៅរ៍ ១៣កើត ខែជេស្ន ឆ្នាំកុរ ឯកស័ក ពុទ្ធ​សរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ទីតាំងទី២ នៅផ្ទះសំណាក់ យីហោ«លីហ៊ូវ» ដោយឃាត់​ខ្ជួនជនសង្ស័យជាជនជាតិចិនបាន​ចំនួន៦​នាក់ រំដោះជនរងគ្រោះជាជនជាតិចិនបានចំនូន​២នាក់ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ ខែ​ដដែល។

សូមជំរាបថា​៖ទីតាំងទាំង២ករណីខាងលើនេះ​ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/​ក្រុងប៉ោ​យ​ប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ដែរថា​៖ជនរងគ្រោះជាជនជាតិចិន ដែលត្រូវបានសមត្ថកិច្ចជួយរំដោះបាននោះរួមមាន៖
ទី១ ឈ្មោះ DU xing yun អាយុ២៩ឆ្នាំ រស់នៅខេត្តសាន់ស៊ី
ទី២ ឈ្មោះ Tuli gule អាយុ១៨ឆ្នាំ ប្រទេសម៉ីងគោល
ទី៣ ឈ្មោះ Tian gang អាយុ៣៦ឆ្នាំ ខេត្តកាន់ស៊ូ

បច្ចុប្បន្នជនសង្ស័យដែលជាជនជាតិចិនទាំង១២នាក់ខាងលើ កំពុង​ធ្វើការសួរនាំ នៅអធិការ​ក្រុង​ប៉ោយប៉ែត ជាបណ្តោះអាសន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *