ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា​ស្រុកប្រាសាទបាគង អាណត្តិទី៣​

ស្រុកប្រាសាទបាគង​ ៖ កាលពីរសៀលថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅសាលាស្រុកប្រាសាទបាគង​ លោក សូរ ប្លាតុង !អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចូលរួមពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកប្រាសាទបាគង​ អាណត្តិទី៣​ ក្រោមអធិបតីភាពឯកឧត្តម​ ពិន​ ប្រាកដ​  អភិបាលរងខេត្ត​សៀមរាប​  ។​ សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបាគង អាណត្តិទី៣​ ថ្មីនេះ មានសមាជិកចំនួន​ ១៩រូប​ មកពីគណបក្សប្រជាជនកម្ពុជា​ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តាមរយះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅថ្មីៗ នេះ ។លោក សូរ ប្លាតុង ! ក្នុងនាម គណៈអភិបាល និង កងកម្លាំង

ប្រដាប់ អាវុធទាំងបីប្រភេទ រួមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ! យើងខ្ញុំសូមចូលរួមអបអរសាទ និងសូមជូនពរ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សា​ស្រុកប្រាសាទបាគង ដែលត្រូវចូលកាន់ដំណែង ក្នុងអាណត្តិទី៣​ថ្មីនេះ សូមជួបតែសេចក្តីសុខគ្រប់ប្រការ និងទទួលបានជ័យការងារគ្រប់ភារកិច្ច ៕

Leave a Reply

Your email address will not be published. Required fields are marked *