រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមមេធាវី ពិស្សុត សម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹក

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលជួបសំណេះសំណាល និងទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីឯកឧត្តម ហាក់ សុភារិទ្ធ ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីពិស្សុត និងសហការី សម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហាក់ សុភារិទ្ធ និងសហការី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្ត ដោយទឹកចិត្តស្មោះសរ ក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយ ដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

សម្រាប់អំណោយដែលបានប្រគល់ជូននាពេលនេះ រួមមាន៖ អង្គរ ៥០០គីឡូក្រោម, ត្រីខរកំប៉ុង ១កេសធំ, ទឹកសុទ្ធ ១០កេស, ទឹកស៊ីអ៉ី ១០យួរ, ទឹកត្រី ១០យួរ, មីជាតិ ៣០កេស និង ថវិកា ១លានរៀល។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជនភៀសសឹកកំពុងស្នាក់នៅចំនួន ០៧៧គ្រួសារស្មើនឹង ៣៦០នាក់។ ក្នុងចំណោមគ្រួសារបងប្អូនជនភៀសសឹកខាងលើនេះ មាន៨០០គ្រួសារ កំពុងស្នាក់នៅតាមទីតាំងរៀបចំដោយរដ្ឋបាលខេត្ត ក្រុងស្រុក និង ១៩៤គ្រួសារ កំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ៕STN

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *