សមត្ថកិច្ចចុះឆែកឆេរហាងការ៉ាអូខេឈ្មោះ ម៉ីម៉ី ! ដែល បង្កឲ្យមានករណីស្លាប់នារី ម្នាក់ នឹង របួស៣នាក់ !


ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះមានទាំងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកលើក ដែក ខេត្តកណ្តាល និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ! ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ! ព្រះរាជអាជ្ញារង បានកំពុងឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងការ៉ាអូខេ ម៉ីម៉ី ! ដែលកើតមានការ លាយថ្នាំ ប្រើហិង្សា បង្ខំឲ្យផឹក ស្លាប់នារីម្នាក់ និង របួស ៣នាក់ ផងនោះ។

មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅ ក្នុង ការ៉ាអូខេ ម៉ីម៉ី ! ដែលបណ្ដាលអោយនារីម្នាក់ស្លាប់ និងរងរបួស៣នាក់នោះ គឺនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទី នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី ! បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិ ក្អម សំណរក្រោម ឃុំ ក្អមសំណរ ស្រុកលើកដែកខេត្តកណ្តាល។ជនរងគ្រោះ៤នាក់មានឈ្មោះដូចជា១-ឈ្មោះ អ៊ិច ចន្នី ! ភេទស្រី អាយុ១៩ឆ្នំា ជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី ! (ស្លាប់) ២-ឈ្មោះសន ស្រីនា ! ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់) ៣-ឈ្មោះ រ៉ា សំណាង ! ភេទ ស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី (អាការស្រាល) និង៤-ឈ្មោះ ជា សម្ផស្ស ! ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី ។ដោយឡែកករណីនេះ គឺមានការជាប់ពាក់ព័ន្ធជនសង្ស័យ៥នាក់ ១-ឈ្មោះ ទឹម វឌ្ឍនៈ ! ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន) ២-ឈ្មោះចន្រ្តា វណ្ណះ ! ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ៣-ឈ្មោះ កែវ វឌ្ឍនៈពូន ! ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ដែលជាអ្នកស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ៤-ឈ្មោះ វ៉ាន់ ជីវ័ន្ត ! ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ (ឃាត់ខ្លួន) និងទី៥-ឈ្មោះ វណ្ណា ! ភេទប្រុសអាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី (គេចខ្លួន)។ជាមួយគ្នានេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងចាប់យកថ្នាំម្សៅពណ៌សស្រអាប់១កញ្ចប់តូច (ពុំដឹងជាថ្នាំអ្វី)។ ដបទឹកសុទ្ធវីតាល់មាន បន្សល់ទឹកថ្នាំពណ៌លឿង (ពុំដឹងថ្នាំអ្វី)។ សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង (ចំនួន០១) ៕

Leave a Reply

Your email address will not be published. Required fields are marked *