ឃាត់ខ្លួនក្មេងស្ទាវចំនួន៥នាក់ធ្វើសកម្មភាពស្ទាក់កាប់ប្រជាពលរដ្ឋម្នាក់និងកាំបិតផ្គាក់

ខេត្តរតនគីរី ៖ នៅថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចចាប់ខ្លួន ក្រុមក្មេង ស្ទាវចំនួន ៥នាក់ ពាក់ព័ន្ធករណីស្ទាក់កាប់យុវជនម្នាក់ និងកាំបិតផ្គាក់ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិ កាម៉ែន ឃុំ សាមគ្គី ស្រុក អូរជុំខេត្តរតនគីរី។

សមត្ថកិច្ចស្រុកអូរជុំបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រចំ គា ភេទប្រុសអាយុ20ឆ្នាំ ជនជាតិទំពួនមានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ មានមុខរបរជៀជ័រ បានជិះម៉ុតូមកពីផ្លូវកែងបញ៉ុក់ទិញម្ហូបពេលជិះម៉ូតូមកដល់ចំណុចចំការចាន្ទីឈ្មោះ តា ហេង នៅជាប់ខាងលិចភូមិការម៉ែនស្រាប់តែជួបជនដែលបង្ករចាំស្ទាក់ផ្លូរមានគ្នាចំនួនប្រាំនាក់ចាំកាប់ជនរងគ្រោះនិងកាំបិតផ្គាក់

បណ្តាលឲ្យរងរបួលត្រូវចំខាងក្រោមក្លៀកខាងឈ្វេងមូយកាំបិតដេចំនួន10ថ្នេរនឹងត្រូវកំភួនដៃខាងឈ្វេងមួយកាំបិតបណ្តាលឲ្យរងរបួសស្រាល ។

សមត្ថកិច្ចបានបន្តថា ជនបង្ករចំនួន 5នាក់ នោះមានឈ្មោះដូចខាងក្រោម៖

1-ឈ្មោះផ្យើង ឈុំភេទប្រុសអាយុ19ឆ្នាំជនទំពួនមុខរបរមិនពិតប្រាកដជានាក់ដៃដល។

2-ឈ្មោះហ្យា ផល្លាភេទប្រុសអាយុ17ឆ្នាំជនជាតិទំពួនជានាក់រួមគំនិត។

3-ឈ្មោះកិន បិភេទប្រុសអាយុ16ឆ្នាំជនជាតិទំពួនមុខរបរមិនពិតប្រាកដ ជានាក់រួមគំនិត។

4-ឈ្មោះនឹក ស្តាប់ភេទប្រុសអាយុ19ឆ្នាំជនជាតិទំពួនមុខរបរមិនពិតប្រាកដជានាក់រួមគំនិត។

5-ឈ្មោះថែល គ្នាភេទប្រុសអាយុ19ឆ្នាំជនជាតិទំពួន ជាអ្នក រួមគំនិជនទាំងប្រាំនាក់នេះ ទីលំនៅភូមិកាម៉ែនឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី ទាំងអស់គ្នា

អំពីហេតុការណ៍ជនទាំងអស់នេះមានគំនុំឈ្លោះប្រកែកគ្នាជាយួរមកហើយទើបមានគំនុំរហូតមកចាំស្ទាក់កាប់គ្នានៅចំណុចខាងលើនេះតែម្តង។

ករណីនេះ ក្រោយពីបានទទួលដំណឹងមកកម្លាំងជុំនាញនគរបាល នៃអធិការដ្ឋាន ស្រុកអូរជុំ បានសហការ

ជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាមគ្គី ស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យនៅតាមចំការស្វាយចាន់ទី រហូតដល់ម៉ោង9-30នាទីយប់ថ្ងៃដដែលយកមកឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកអូរជុំ ដើម្បីបំពេញបែបបទសំនុំរឿងតាមនិតិវិធី

ច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *