មេចោរ កាប់ ប្លន់ ក្នុងខណ្ឌពោធិសែនជ័យ ត្រូវអស់លក្ខណ៍ជាប់អន្ទាក់ សមត្ថកិច្ច

ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង៥ល្ងាចមានជនសង្ស័យម្នាក់ អតីតជាចោរដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះចេញពីគុកវិញ បែក្លាយជាមេចោរ ដើរកាប់ប្លន់ម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន  នៅផ្ទះតាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ង្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យមានឈ្មោះ រុន តរសេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មេចោរប្លន់ រស់នៅផ្ទះកើតហេតុខាងលើ អតីតជាចោរធម្មតាៗ ដើរលួចត្រឹមទ្រព្យសម្បត្តិ កំបុិកកំប៉ុក នៅពេលដែលជាប់គុកមួយរយៈពេល ចេញមកវិញ ក្លាយមុចម៉ាត់ថ្មីក្លាយជាមេចោរប្លន់តែម្តង ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ប្រើប្រាស់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-6715 ជាមធ្យោបាយ ដើរធ្វើសកម្មភាពកាប់ប្លន់ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនច្រើនថ្ងៃ ខែមកហើយ តែជនសង្ស័យ ព្យាយាមរត់គេច រហូត ទើបនៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ឃើញតាមផ្លូវ កម្លាំងដេញតាម រហូតរត់ចូលផ្ទះ អស់រយៈពេលជិត១០ម៉ោង ទម្រាំចាប់ខ្លួនបាន រួមជាមួយដីកាតុលា បង្គាប់អោយចាប់ខ្លួនផង រហូតដល់ម៉ោង៥ល្ងាច ទើបចាប់ខ្លួនបាន វត្ថុតាងដែកដកហូតម៉ូតូមួយគ្រឿងផង ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យដើម្បី ចាត់ការទៅតាមនិតិពិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *