ក្រុមអាជីវកលក់ដូរ ១៧ តូបនៅក្នុងសាលាវិទ្យាល័យអង្គរត្រូវបានលោក លី វណ្ណៈ នាយកសាលា បញ្ឈប់ឲ្យពួកគាត់លក់បន្តទៀត ដោយសម្អាង ទៅលើការរុះរើ អភិវឌ្ឈន៍ សាលា និងឲ្យក្រុមអាជីវកដាក់ពាក្យ ចូលរួមការបោះឆ្នោតរវាងលោកគ្រូអ្នកគ្រូ ចំនួន២៤០នាក់វិញ ប្រសិនបើក្រុមអាជីវកនៅចង់លក់បន្ត


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ពីបងប្អូន ក្រុមអាជីវក ចំនួន ១៧គ្រួសារ ដែលបានលក់ដូរនៅ ក្នុង សាលាវិទ្យាល័យ អង្គរ ខេត្តសៀមរាប បានរៀបរាប់ ប្រាប់អំពីបញ្ហា ដែលពួកគាត់ កំពុងតែ ជួបប្រឈរ ជាមួយលោក លី វណ្ណៈ នាយក សាលា វិទ្យាល័យ អង្គរ បានអោយពួកគាត់រុះរើតូបរបស់ពួកគាត់ដែលកំពុងលក់ដូរ ក្រុមអាជីវក ដែលលក់ដូរ ក្នុងនោះបានប្រាប់ថាពួកគាត់បានលក់ដូរនៅទីនេះ អស់រយៈពេលរាប់សិប ឆ្នាំ មកហើយ តាំងពីនាយកសាលាមុនៗមកម្លេះ បច្ចុប្បន្ន នេះត្រូវបានផ្លាស់ផ្តូរ នាយក សាលា ថ្មី ហើយបានឲ្យពួកគាត់ ឈប់លក់ដូរទីនេះតទៅទៀត ដោយសំអាង ថា អភិវឌ្ឈន៍ សាលា តែពួកគាត់ មិនព្រម ហើយឲ្យអាជីវក ចំនួន១៧ តូប មានសិទ្ធបោះឆ្នោត ជាមួយនិងគ្រូរបង្រៀន ចំនួន២៤០ នាក់ ដើម្បីឲ្យ លោកគ្រូអ្នកគ្រូមានសិទ្ធិលក់ នៅក្នុងសាលា នេះផងដែល ក្រុម អាជីវក១៧តូបបាន បន្តទៀតថា ពួកគាត់ មកលក់ទីនេះត្រូវធ្វើតូប អស់ប្រាក់ រាប់ពាន់ដុល្លា ដោយអ្នកខ្លះខ្ចីប្រាក់អង្កការ ដូចនេះពួកគាត់គ្មានសង្ឃឹម ក្នុងការចាប់ឆ្នោតនេះទេ ដោយពួកគាត់ស្នើរ សុំលោកនាយក សាលា វិទ្យាល័យ អង្គរ ផ្តល់ សិទ្ធិបានលក់ដូរ នៅក្នុងសាលា ដែល បានរាយឈ្មោះ ខាងលើ ដើម្បីប្រកប អាជីវកម្ម ដូចមុន ។ 

នៅព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៩ លោក លី វណ្ណៈ នាយក សាលាវិទ្យាល័យ អង្គរ បានឲ្យ បណ្តាញព័ត៍មាន ដឹងថា លោក ទើបតែឡើង ជានាយកបានត្រឹមតែ២ខែប៉ុណ្ណោះ ហើយដែលលោក រៀបចំអភិវឌ្ឈន៍ សាលានេះគឺមានការ

សម្របសម្រួល ពីថ្នាក់ខេត្ត តែលោកមិនបានឲ្យអាជីវកទាំងអស់នោះលក់ដូរដូចមុនទៀតទេ គឺ លោកឲ្យក្រុមអាជីវក ចូលរួម មានសិទ្ធិ ដាក់ពាក្យបោះឆ្នោតវិញជាមួយនិង គ្រូបង្រៀន ដែលមានចំនួន២៤០នាក់ ដើម្បីអោយ ក្រុមគ្រួសារលោកគ្រូអ្នកគ្រូ របស់គាត់ បានប្រកបអាជីវកម្មលក់ដូរនៅទីនេះផងដែល ។

អ្នក ស្រី អុក ផល្លា មេសហគមន៍ តំណាងឲ្យអាជីវក លក់ដូរ អ្នកស្រីបានលើកឡើងថា ពួកគាត់មកលក់ដូរនៅទីនេះ យូរឆ្នាំមកហើយ អ្នកស្រី មិនចង់ឲ្យ មានការបោះ ឆ្នោតនោះទេ អ្នកស្រីគឺចង់ឲ្យក្រុមអាជីវកនៅលក់ដូរបានដូចដើមបើទោះ បី សាលាត្រូវបាន អភិវឌ្ឈន៍ ថ្មីក៍ដោយ ហើយបើលោកនាយក បន្ថែមតូបថ្មីដើម្បី ឲ្យ លោកគ្រូអ្នកគ្រូបានលក់នោះ អ្នកស្រីយល់ព្រម ចំណែកពួកគាត់ សុំមានសិទ្ធិ បាននៅលក់ដូចដើមតែប៉ុណ្ណោះ ។

ជាចុងក្រោយ ក្រុមអាជីវកដែលលក់ដូរ ក្នុងសាលាវិទ្យាល័យ អង្គរ សំណូមពរ លោក ប្រធាន មន្ទីរ អប់រំខេត្តសៀមរាប មេត្តាជួយរកដំណោះស្រាយ ជូនពួកគាត់ផង ជាពិសេស លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមលោក មេត្តាជួយដល់ពួកគាត់ ដែលកំពុងតែ ប្រឈរនិងបញ្ហាខាងលើនេះ ដើម្បី អោយពួកគាត់បាននៅលក់ដូរដូចដើម គ្រាន់បានដោះស្រាយជីវភាពខ្វះខាត ប្រចាំថ្ងៃដោយក្តីអនុគ្រោះ៕


Leave a Reply

Your email address will not be published. Required fields are marked *