ថ្នាក់ដឹកនាំចុះជួយស្រុកប្រាសាទបាគងបាននាំយកទៀនព្រះវស្សា និងទេយ្យ ទានវេរប្រគេនព្រះសង្ឃនៅវត្ត អម្ពារាម ហៅវត្តស្វាយធំ

ស្រុកប្រាសាទបាគង ៖ នៅព្រឹកថ្ងៃទី​៩​ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារចុះជួយឃុំកណ្តែកដឹកនាំដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និង ជាអនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបាគង រួមមានលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង​និងជាអនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក លោក សុីន លី មេបព្ជាាការកងរាជអាវុធហត្ថខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក លោកស្រី មុិ សុគង្គា មេឃុំកណ្តែក និងសមាជិកក្រុមការងារខេត្ត ​ស្រុក​ ឃុំ ភូមិ​ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃនៅ វត្តអម្ពារាម (ហៅវត្តស្វាយធំ) ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងវត្ត អារញ្ញរង្សី (ហៅវត្តល្អក់) ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប  ។​មានប្រសាសន៍នៅក្នុងការជួបសំណេះសំណាលជាមួយបងប្អូនលោកយាយលោកតាប្រជាពលរដ្ឋឯកឧត្តម ពិន ប្រាកដ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម ស៊ុំ សំណាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកប្រាសាទបាគង និងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ពីបញ្ហាផ្ទុះនៃជំងឺគ្រុនឈាម ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថាន និង លុបថ្លុក ប្រមូលកប់វត្ថុដែលអាចដល់ទឹកបាន និងត្រូវដាក់ថ្នាំ អាល់ប៊ែត ចូលពាងទឹកការពារកុំអោយកើតមូស ដែលជាដើមចមនៃការកើតជំងឺគ្រុនឈាម ។បន្ថែមពីនោះទៀតឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនត្រូវប្រុងប្រយ័ត្នបញ្ហាគ្រោះថ្នាក់ចរាចរដោយរាល់ការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរ​និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ។

គ្រឿងវត្ថុវេរប្រគេនព្រះសង្ស នាឱកាសនោះ ក្នុង១វត្ត រួមមាន  ទៀន ១គូ ស្លាដក់១ ត្រីខ​១កេសធំ មី៥កេស ទឹកក្រូច​៥កេស ទឹកបរិសុទ្ធ៤៥យួរ អង្ករ ១០០គក្រ និងបច្ច័យ ១លានរៀល ។

ដោយឡែកនៅវត្តល្អក់ ព្រះចៅអធិការវត្ត​ព្រះ ព្រះតេជគុណ ព្រះថេរានុត្ថេរ: គ្រប់ព្រះអង្គ លោកយាយលោកតា​និងក្រុមការងារបានចូលរួមដាំកូនឈើក្នុងវត្តផងដែរ ។ 

ស្រុកប្រាសាទបាគងមានវត្តសរុបចំនួន ​២០វត្ត ដោយឡែកឃុំកណ្តែកមាន​២វត្ត គឺ វត្តអម្ពារាម (ហៅវត្តស្វាយធំ) និងវត្ត អារញ្ញរង្សី (ហៅវត្តល្អក់) ។

Leave a Reply

Your email address will not be published. Required fields are marked *