ខេត្តសៀមរាប៖ បងប្អូនដែលនិយមធ្លាប់មើលកីឡាប្រដាល់ ប្រហែលជាស្គាល់គាត់ហើយ អតីត: កីឡាករ លោក រ៉ាក់ វិឆ័យ ធ្លាប់វាយប្រដាលនៅ ប៉ុស្តិ៍ទូរទស្សន៍ ជាច្រើន នៅ រាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០១ ដែលលោកមានស្រុក កំណើត ភូមិស្តៅ ឃុំ ស្តៅស្រុក រតនៈ មណ្ឌុល ខេត្តបាត់ដំបង។ បច្ចុប្បន្ននេះលោក មានប្រពន្ធឈ្មោះ ហន ម៉ាលីណា នឹងមានកូនស្រីមួយទើបតែ អាយុ១ខួបស្នាក់នៅ បន្ទប់ជួល ស្ថិតនៅ ភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង.ខេត្តសៀមរាប ។
ថ្លែងប្រាប់អ្នកសារព័ត៍មាន កាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោក រ៉ាក់ វិឆ័យ ដើមឡើយលោកបានដើរប្រដាល់តាមបណ្តារខេត្ត តាមជាយដែនមួយចំនួន រហូតលោកបានល្បីល្បាញ ហើយឆ្នាំ២០០៥ ក៍បានទៅភ្នំពេញនិងបានចូលវាយតាមប៉ុស្តិ៍ទូរទស្សន៍នានាជាច្រើនលើក លោកបានបន្តថា លោកជាសិស្សប្រដាល់គុណខ្មែរ ក្លិបកងពលតូចលេខ៧០ ដែលមានអ្នកស្នេហាកីឡាប្រដាល់ជាច្រើនបានស្គាល់លោកនឹងគាំទ្រជាច្រើនផងដែរ ។
រហូតក្រោយមកលោកក៍បានធ្លាក់ខ្លួនដោយសារជីវភាពរបស់លោក ទើបសម្រេចបោះបង់អាជីពជាអ្នកប្រដាល់ចោល រហូតមកដល់សព្វថ្ងៃនេះ នឹងបានមករស់នៅខេត្តសៀមរាប ។
ទោះបីជាបានបោះបង់អាជីពជាអ្នកប្រដាល់ក៍ដោយមកដល់ពេលនេះក៍ជីវភាពរបស់លោកនឹងប្រពន្ធកូននៅមិនប្រសើរទ្បើងនោះទេគឺបានព្រឹកខ្វះល្ងាចរកកង់កញ្ចាស់មួយដើម្បីជិះធ្វើការមិនបាន សព្វថ្ងៃលោកធ្វើការតាមឡានដឹកសំរាម ហើយប្រពន្ធរបស់លោកមានកូនតូចទើបតែកើតបានមួយខួប ប្រពន្ធធ្វើនំអាកោលក់នៅក្រោយមន្ទីរពេទ្យ គន្ធបុប្ឆាខេត្តសៀមរាប ដើម្បីបានប្រាក់តិចតួចយកមកចិញ្ជឹមកូនតូច នឹងបានស្នាក់នៅ បន្ទប់ជួល ស្ថិតនៅ ភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង.ខេត្តសៀមរាប ។
លោក រ៉ាក់ វិឆ័យ ស្នើសុំអោយ អ្នកសារព័ត៍មាន ជួយផ្សព្វផ្សាយ អំពីជីវភាពរបស់លោកដើម្បីស្វែងរកសប្បុរសជន អោយជួយដល់រូបលោកនឹងក្រុមគ្រួសារ គាត់ផងព្រោះពេលនេះ លោក ជួបទុកលំបាកយ៉ាងខ្លាំងមិនមានប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយរូបលោកសំនូមពរអោយម្ចាស់ក្លឹបនានា ជួយអោយគាត់បានវិលត្រឡប់ ចូលវិស័យកីឡាប្រដាល់ជាថ្មីម្តងទៀតដើម្បីបានថវិការចិញ្ជឹមប្រពន្ធនឹងកូន ដូចគេឯងផង៕



