រូបបដិមាដល់ធំមួយត្រូវបានពលរដ្ឋ ម្នាក់នៅឃុំបាគង ជីកដីប្រទះឃើញ ហើយបានរាយការណ៍ទៅអាជ្ញាធរដើម្បីយកទៅរក្សាទុក្ខ


ស្រុកប្រាសាទបាគង ៖ កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នេះ  រូបបដិមាដល់ធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែង បណ្តោយ ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និង ចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបាន

ពលរដ្ឋម្នាក់រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះក៏ប្រទះឃើញ នៅជ្រុង ឦសាននៃកសិន្ធុ ប្រាសាទព្រះគោ  ។

លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមាដល់ធំនេះ បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដី នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច ក្នុងកសិន្ធុក្បែរប្រាសាទព្រះគោ ដើម្បីយកទៅបំពេញកន្លែងទឹកដក់ ក្រោយផ្ទះរបស់គាត់ ដែលពីដំបូងឡើយលោកមិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោក

មានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបានបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌ ដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

សូមបញ្ជាក់ថា បដិមាដែលបានរកឃើញ មានលក្ខណៈមិនពេញលេញជាតួខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់​ជូន​អាជ្ញាធរ​ជាតិអប្សរាយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង នឹងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តសៀមរាបផងដែរ៕ 10.07.19



Leave a Reply

Your email address will not be published. Required fields are marked *