នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង័្សយ​ចំនួន​០៣នាក់និងដកហូតបានគ្រឿងញៀនព្រមទាំងសម្ភារ:ពាក់ព័ន្ឋមួយចំនួន


ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមមតិដឹកនាំរបស់ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ 

លោកវរសេ​នីយ៍ឯក​ ផង់​ សុភាព​ អធិការនគរបាលស្រុកថ្មគោល​បញ្ជាដឹកនាំកម្លាំងផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយផ្នែកយុតិ្តធម៌​ នគរបាលប៉ុស្តិរដ្ឋបាលរូងជ្រៃ បានបង្រ្កាបករណីរក្សាទុកសារធាតុ​ញៀនខុសច្បាប់ ក្នុងបទល្មេីសជាក់​ស្តែង​ នៅចំនុច ក្រុមទី០២ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំ​បង់ក្នុងនោះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៣នាក់

១-ឈ្មោះ គិម កុយ ភេទប្រុសអាយុ៤៤ឆ្នាំភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​

២-ឈ្មោះឃិន ប៊ុណ្ពា ភេទប្រុសអាយុ២០ឆ្នាំ ភូមិប្រគាប ឃុំរូងជ្រជ្រៃ ស្រុកថ្មគោល​ខេត្តបាត់ដំបង​

៣-ឈ្មោះ ស មានភេទប្រុសអាយុ៥៧ឆ្នាំភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន

១ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០៥ ថង់​តូចចំនួន០៤ថង់ធំនួន០១ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ICE(ទំងន់២៦,៥២ក្រាម)

២-ជញ្ជីងសំរាប់ថ្លឹងគ្រឿងចំនួន០១

៣-ថង់សំរាប់ច្រកគ្រឿងញៀនចំនួន០១ដុំ

៤-កាំភ្លើងកែច្នៃចំនួន០១ដើម

៥-ទូរស័ព្ទចំនួន០៣គ្រឿង

៦-ម៉ូតូចំនួន០២គ្រឿង

ករណីនេះនគរបាលស្រុកថ្មគោលបានសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *