ខេត្តសៀមរាប៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាបក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ម៉ូតូចំនួន ០១គ្រឿង) កើតហេតុនៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិដ្ឋាននគរបាលក្រុងសៀមរាប បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការ
ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១–ឈ្មោះ វណ្ណារ៉ា ផារ៉ាត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន) ២–ឈ្មោះ រឹម រតនៈ (ហៅណាក់) ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន) តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូដែលមានស្លាកលេខ សៀមរាប 1U-6550 របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ចំណែកម៉ូតូដែលខ្លួនលួចបានខាងលើ ត្រូវបានបក្ខពួកខ្លួនយកជិះបន្ត ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ចំនួន០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ៖ ខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕

