ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការអមដំណើរដោយមន្ទីរពាក់ព័ន្ធរួមមាន មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលអង្គរជុំ ស្រុកសហរីស្នំ និងមន្ត្រីជំនាញរដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកអង្គរជុំ និងភូមិសាស្ត្រស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប។

ពាក់ព័ន្ធនឹងការចុះពិនិត្យ ឆ្លើយតបនេះបានដាក់ចេញនូវវិធានការចាំបាច់សម្រាប់ឆ្លើយតប និងដោះស្រាយបញ្ហាចំពោះមុខ ណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នា ចាត់វិធានការដោះស្រាយបញ្ហាជន់លិចដំណាំស្រូវ ហេដ្ឋារចនាសម្ធ័ន្ធ ជាពិសេសបញ្ចៀសជំនន់ជន់លិចបរិវេណវិទ្យាល័យអង្គរជុំ ដែលបានឈមលើការសិក្សារបស់សិស្សានុសិស្ស ដើម្បីឱ្យសិស្សបានសិក្សារៀនសូត្រជាធម្មតាវិញ។ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្កផលប៉ះពាល់ និងខូចខាត ជាគ្រោះមហន្តរាយជំនន់ទឹកភ្លៀង បណ្តាលឱ្យមានផលប៉ះពាល់លើស្រុកចំនួន រួមមាន ស្រុកវ៉ារិន ស្រុកស្វាយលើ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកស្វាយលើ ឃុំចំនួន ២៣ឃុំ ភូមិចំនួន ១៥៨ភូមិ រួមមាន ប៉ះពាល់លើមនុស្ស ផ្ទះសម្បែងនិងវិស័យសង្គម សាលារៀន អគាររដ្ឋបាល មន្ទីរពេទ្យ/មណ្ឌលសុខភាព វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទំនប់ ខូចខាតស្ពានខូចខាតវិស័យផលិតកម្មកសិកម្ម សត្វ ដំណាំស្រូវ និងដំណាំផ្សេងៗ ផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *