សមត្ថកិច្ចជំនាញ បង្រ្កាបទីតាំងហាងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទមួយកន្លែង រំដោះនារីរងគ្រោះបានចំនួន៨នាក់

ខេត្តកំពង់ធំ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន បង្ក្រាបករណី សញ្ចារកម្មមួយកន្លែង ដែកពួនជ្រក ក្នុងហាងខារ៉ាអូខេមួយកន្លែង នៅស្រុកបារាយណ៍   អនុវត្តតាមការចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ

ប្រតិបត្តិការណ៍ នេះដែលដោយមានការសម្របសម្រួល នីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣៥នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និង ការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចារកម្ម ក្នុងហាងខារ៉ាអូខេមួយកន្លែង ជ្រកក្រោមយីហោម្លប់លាបស្ថិតក្នុងភូមិ ដូង ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរងបានឱ្យដឹងថា៖ សមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យ៖ ម្នាក់ ឈ្មោះ វី សុខឃី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ដូង ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ដែលជាម្ចាស់ទីតាំង ព្រមទាំងរំដោះជនរងគ្រោះបានចំនួន ០៨ នាក់ ស្រី អនីតិជនចំនួន ០៥ នាក់។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងនីតិវិធី ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *