លោក អាង ណារិទ្ធ ! ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មខេត្តបន្ទាយមានជ័យ ជំនួសលោកប្រា ក់ប៉ូលី ទៅបំពេញភារកិច្ចនៅក្រសួង


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៩នេះនៅសាលប្រជុំសាលាខេត្តបានធ្វើការប្រកាសលោកអាងណារិទ្ធចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មជំនួសលោកប្រាក់ប៉ូលីទៅបំពេញភារកិច្ចនៅក្រសួងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ថ្នាក់ក្រសួង លោកឆាន់សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី លោក ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីរស់សុផានីអភិបាលរងខេត្តតំណាងលោកអ៊ុំរាត្រីអភិបាលខេត្ត អង្គភាព៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ដាន និងប្រធានមន្ទីរបានចូលរួម។ជាកិច្ចបាប់ផ្តើមលោក កុសលសុពិនគ្ឃ ប្រធាននាយកដ្ឋានបុគ្គលឹកបានឡើងអានប្រកាសលេខ ១៣៩ ដនស /ប្រក/ប ស្តីពីការតែងតាំងលោកអាងណារិទ្ធចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មជំនួសលោកប្រាក់ប៉ូលីទៅបំពេញភារកិច្ចនៅក្រសួងចាប់ពីសេចក្តីប្រកាសនេះតទៅ។ក្នុងពិធីនោះលោកអាងណារិទ្ធបានមានប្រសាសន៍ថាក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មរួចមកលោកនិងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកនិងខិតខំដឹកនាំមន្ត្រីរៀបចំដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរលូនទៅថ្ងៃមុខ។

លោកឆាន់សាផានបានមានប្រសាសន៍ថាការផ្ទេរភារកិច្ចលោកអាងណារិទ្ធមកជាប្រធានដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ជំនួសលោកប្រាក់ប៉ូលីជាប្រធានដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដីចាស់ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅក្រសួងមិនអាចប្រកែកបាន។លោកឆាន់សាផានបានអបអរសាទរដល់លោកអាងណារិទ្ធដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះលោកបានណែនាំបន្ថែនឲ្យមន្ត្រីទាំងសូរិដីនគរូបនិយកម្មសំណងទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺត្រូវធ្វើឲ្យបានជាអតិបរមា។ក្នុងនោះលោកបានធ្វើការ កោតសរសើរ​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹងសមត្ថភាព​ជំនាញ​បង្កើត​កាទទួលខុសត្រូវ​ចំពោះ​តួនាទី​និង​ភារកិច្ច​ក្នុ​ងការបំរើ​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​។​លោកបាន​ថ្លែង​អំណ​គុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្វែងយល​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធដើម្បីពិនិត្យថាតើការចុះបញ្ជីមានលក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុ​ក្រឹត្យ​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវហើយ 

រួមចំណែក នូវ​សុ​វត្តិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់​និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​កាត់បន្ថយ​ភាពក្រីក្រ ស្ថេ​ភាព​សង្គម និង ការ​អភិឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ កាន់តែ​ប្រសើ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទ​៦​នេះផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *