ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន


ខេត្តបាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ​ សារ៉ែន​ ជាអធិការនគរបាលស្រុក បានធ្វេីការបង្រ្កាបករណីជួញដូរនិងចែកចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

បើតាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលស្រុកសំពៅលូនបានប្រាប់អោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯលោកឧត្តម​​សេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ ក៏ដូចជាមតិណែនាំលេី​ការងារជំនាញ​ពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​​ការរងផែនការងារប្រឆាំងគ្រឿងញៀន​ ក្នុងការទប់ស្កាត់បង្ក្រាបអោយបានរាល់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកបានដឹកនាំកម្លាំងចុះប្រត្តិបតិការនៅចំណុចភូមិអូរចំណិប​ ឃុំតាស្តា​ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

សម្ថកិច្ចកិច្ចមូលដ្ធានបានអោយដឹងបន្តថាជនសង្ស័យត្រូវបានឃាត់ខ្លួន

ឈ្មោះ ដាម​ ដាលីន ហៅ​យួន​ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរចំណិប​ ឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្ត​បាត់​ដំបង​។ 

 ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលេីនេះ សមត្ថកិច្ចជំនាញចាប់យកបាន​វត្ថុតាង​រួម​មាន÷

១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ (ម៉ាទឹកកក​ICE)ចំនួន ១៧កញ្ចប់

២/ជញ្ជីញថ្លឹងថ្នាំញៀនចំនួន០១គ្រឿង

៣/ទូរស័ព្ទដៃចំនួន០១គ្រឿង

និងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនសំរាប់ចែកចាយលក់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង័្សយរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំពៅលូនរៀបចំឯកសារបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីចាត់ការ​តាម​នីតិវិធី ៕ដោយ ៖ ប៊ុន ថេត

Leave a Reply

Your email address will not be published. Required fields are marked *