លោកឧត្តមសេនីឯក ពៅ ស៊ា ! បានប្រាប់បណ្តាញព័ត៍មាន ពាក់ពន្ធ័ ពលរដ្ឋ១គ្រួសារ ដែលតម្រូវ អោយរុះរើផ្ទះ


ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ លោកឧត្តមសេនីឯក ពៅ ស៊ា បានបញ្ជាក់ថា ការដែលតម្រូវអោយពលរដ្ឋមួយគ្រួសាររុះរើផ្ទះ គឺទី១ដីនោះជាដីពួកគាត់ជួលគេនៅ និងទី២ ពួកគាត់មកសាងសង់ក្រោយការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ។ ប៉ុន្តែម្ចាស់ផ្ទះបានអះអាងថា មិនអាចរះរើបានឡើយ ត្បិតពួកគាត់មករស់នៅកាន់កាប់តាំងពីឆ្នាំ២០០៤មកម្លេះ។    ជួបសម្ភាសន៍ផ្ទាល់ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែនគូលេន៣១៧សៀមរាប លោកបានបញ្ជាក់ថា មជ្ឍមណ្ឌលនេះគឺបានរៀបចំបង្កើតឡើងក្នុងឆ្នាំ២០០៨ ហើយបានបើកសម្ភោធអោយដំណើរការនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១១ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន។ មជ្ឍមណ្ឌលនេះមានផ្ទៃដីសរុប៧៥០ហិកតា ប៉ុន្តែបានដោះស្រាយផលប៉ះពាល់ រួមទាំងបានធ្វើសមាហរណកម្មជូនពលរដ្ឋ៤៩គ្រួសារអស់២៥០ហិកតា។ លោកឧត្តម សេនីយ៍ អោយដឹងទៀតថា ចំណែកពលរដ្ឋមួយគ្រួសារ ដែលតម្រូវអោយអោយរុះរើផ្ទះហើយចាកចេញពីដីក្នុងគម្រោងមណ្ឌល ព្រោះគាត់មករស់នៅក្រោយការបង្កើតមណ្ឌលនេះ។ ម្យ៉ាងវិញទៀតដីនោះគឺគាត់ជួលម្ចាស់ដើមដាំសណ្តែកតែប៉ុណ្ណោះ។ លុះពេលឃើញមានការដោះស្រាយដល់ពលរដ្ឋ៤៩ គ្រួសារដែលជាម្ចាស់ដីពិត ពួកគាត់បំបែកជាពីគ្រួសារហើយទាមទារសំណងដូចគេទៅវិញ។តាមពិតម្ចាស់ដីពីខាងដើមដែលមានទំហ៊ំ១៦៥០០ម៉ែត្រការ៉េនោះ គឺបានទទួលសំណងរួចអស់ហើយ។

   លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ទោះលិខិតដែលចេញអោយពួកគាត់រុះរើ ដល់ឱសានវាទ ក៍ខាងលោកនៅមិនទាន់ចុះអនុវត្តរដ្ឋបាលដែរ គឺរងចាំហសការជាមួយសាលាខេត្តនិងស្ថាបន័ពាក់ពន្ធ័សិន។ប៉ុន្តែត្រូវតែរុះរើដោយចាំបាច់។

      លោកជា រី ពលរដ្ឋដែលត្រូវរងនូវការរុះរើផ្ទះ បានប្រាប់តាមទូរសព្ទ័ថា ក្បាលដីរបស់ពួកគាត់ផ្នែកខាងលិច២០ម៉ែត្រផ្នែកខាងកើត៤០ម៉ែត្រជម្រៅទៅក្រោយ១៤០ម៉ែត្រ ស្ថិតក្នុងភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។ដីនេះពួកគាត់ពីរគ្រួសារ ជាមួយឪពុកក្មេកឈ្មោះនូ លាង មករស់នៅអាស្រ័យ ផលដែលផ្តល់អោយកាន់កាប់ពីម្ចាសដើមឈ្មោះកុង មេត តាំងពីឆ្នាំ២០០៤ មក។ ចឹងទេបើអោយពួកគាត់ចាកចេញដោយគ្មានសំណងគឺមិនអាចឡើយ។ ក្នុងករណីនេះ ពួកខ្ញុំសុំអោយប្រធានមជ្ឈមណ្ឌលមេត្តាពិចារណា ព្រោះរស់នៅជិត២០ឆ្នាំមកហើយ។

    ជាមួយហេតុផលដែលបានលើលឡើងរបស់ពលរដ្ឋខាងលើ លោកឧត្តមសេនីយ៍ឯកពៅ ស៊ា ប្រធានមជ្ឍមណ្ឌយោធិនពិការ នៅតែបង្ហាញជំហ៊ររបស់អង្គភាព ដោយបញ្ជាក់ថា សំណងជាផ្លូវការគឺមិនអាចឡើយ។ប៉ុន្តែក្នុងនាមពលរដ្ឋ និងក្នុងនាមជាថ្នាក់ដឹកនាំ គឺអាចផ្តល់ជាមនោសញ្ចេតនាបានខ្លះៗប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *