រន្ធត់ណាស់! ម្តាយស្លាប់កូនរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ


ខេត្តបាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតជាអ្នកបើកម៉ូតូរងរបូសយ៉ាងធ្ងន់ធ្ងរ ខណ:បម្រុងបត់ឆ្វេងតែត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងខ្ទាតជាច្រើនម៉ែត្រ។

ហេតុការដ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក

 ថ្ងៃទី ២៦ ខែកញ្ញ ឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ ៥ ត្រង់ក្រុមទី៥ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា  

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-9177 បើកបរដោយឈ្មោះ ពៅ សារ៉ាត់  ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រែណូយ  សង្កាត់វ៉ារិន ក្រុងសៀមរាប ខេត្តសៀមរាប

ក្នុងទិសដៅពីជើងឆ្ពោះទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តនៅពីមុខទិសស្របគ្នា រួចបានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ1 B-6432 ក្នុងទិសដៅស្របគ្នា កំពុងបត់ឆ្វេងឆ្លងផ្លូវបណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ  ចំណែក អ្នកបើកបររថយន្តត្រូវបានកំលាំងប៉ុស្តិ៍ឃាត់ខ្លួនផងដែរ។

 ជនរងគ្រោះឈ្មោះ  ស៊ុន មុំ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិអូរជួប ឃុំ រហាត់ទឹក  ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ហ៊ុន សារិម ភេទស្រី អាយុ៦០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ ។

 ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះទៅធ្វើគំនូសហេតុនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរងចាំចាត់ការតាមនីតិវិធី៕ដោយ ៖ ប៊ុនថេត

Leave a Reply

Your email address will not be published. Required fields are marked *