កម្លាំងសម្ថកិច្ចចំរុះនៅពេលដើរល្បាតក៏ប្រទះឃើញពលករខ្មែរបម្រុងនាំគ្នាលបលួចឆ្លងដែនខុសច្បាប់ចំនួន ០៧ នាក់ក៏ត្រូវបានឃាត់ខ្លួនយកមកសួរនាំ


ខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួន៧នាក់បម្រុងនាំគ្នាលបលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងសម្ថកិច្ចធ្វើកាឃាត់ខ្លួននៅថ្ងៃទី ០៣ខែ វិចិ្ចកា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៣,៣០នាទីស្ថិតត្រង់ចំណុចក្រោយកាសុីណូគីឡូ១៣ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ប្រភពពី កម្លាំងសមត្ថកិច្ចទំនាក់ទំនងព្រំដែនកម្ពុជាថៃដែលឈរជើងពង្រឹងសន្តិសុខសុវត្ថិភាពបានឲ្យដឹងនៅថ្ងៃទី០៣ខែវិច្ឆកាឆ្នាំ២០១៩ថា ដើម្បីការពារនិងទប់ស្កាត់បទល្មើសផ្សេងៗតាមបន្ទាត់ព្រំដែនខណះកម្លាំងបានចេញល្បាតក៏បានប្រទះឃើញពលករខ្មែរចំនួន០៧នាក់បំម្រុងលបលួចឆ្លដែនខុសច្បាប់ទៅក្នុងទឹកដីថៃ ក្រោយកាស៊ីណូ គីឡូ១៣ ភ្លាមៗនោះក៏ត្រូវបានកម្លាំងចំរុះធ្វើកាឃាត់ខ្លួនយកមកទីចាត់ការទំនាក់ទំនងព្រុំដែនដើម្បីសួរនាំតែម្តង។

សម្ថកិច្ចចំរុះដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនបានបញ្ជាក់ឲ្យដឹងបន្តថា ពលករចំនួន៧នាក់ដែលបម្រុងលបលួចដែលឃាត់ខ្លួនយកមកសួរនាំរួមមាន៖ ១/ ឈ្មោះ ឃុន សុភាព ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិ ឃុំ ទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។

 ២/សួន ស្រីមុំភេទស្រី អាយុ ១៩ឆ្នាំ ភូមិទួលគ្រោះ ឃុំ ស្រុកស្នួល ខេត្ត ក្រចេះ។ ៣/ជួប ប៊ុនលី ភេទប្រុស អាយុ ២៣ឆ្នាំ ភូមិទួលគ្រោះ ឃុំចំរើនផលស្រុកសំពៅមាស ខេត្តពោធិសាត់។៤ /ស្រស់ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ  ភូមិស្រះរាំងឃុំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។៥/ធន ទន់ ភេទស្រី អាយុ ៤២ឆ្នាំ ភូមិបាក់កា ឃុំតាយ៉ែន ស្រុកសូនិគម ខេត្តសៀមរាប ។៦ /ភី ថា ភេទប្រុស អាយុ ៥១ឆ្នាំ ភូមិនិគម ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៧/បិន វិត ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិខ្លប ឃុំព្រែកតាតិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

 ក្រោយសាកសួរកម្លាំងទំនាក់ទំនងព្រំដែនកម្ពុជាថៃក៏បានប្រគល់ពលករខ្មែរទាំង ០៧នាក់ ទៅអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្ត ៕ ដោយ ៖ (ប៊ុនថេត)


Leave a Reply

Your email address will not be published. Required fields are marked *