មន្ត្រីជំនាញសហការជាមួយអាវុធហត្ថចុះបង្ក្រាបសត្វមាន់បីសាសន៏ដោយគ្មានច្បាប់អនុញាតិត្រឹមត្រូវ


ខេត្តបាត់ដំបង ៖ អគ្គនាយកដ្ធានសុខភាពសត្វនិងផលិតកម្មសត្វចុះបង្ក្រាបមាន់បីសាសន៏នៅវេលាម៉ោង ០២:៥០ នាទីយប់ថ្ងៃទី០៣.១១.២០១៩ នៅចំណុចផ្លូវវៀងក្រុង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។ប្រភពពីកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា កម្លាំងអាវុធហត្ថបានសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

បានធ្វើការសហការបង្ក្រាបករណី ដឹកជញ្ជូនសត្វមាន់គ្មានច្បាប់អនុញ្ញាតិ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់:

១. ឈ្មោះ តុង វណ្ណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ លក់មាន់ មានទីលំនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។២. ឈ្មោះ សេង រុន ភេទប្រុស អាយុ ៣០ ឆ្នាំ មុរបរ បើកបរ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង ។

+វត្ថុតាងដកហូត:១. សត្វមាន់ចំនួន ២៥០០ ក្បាល ។២. រថយន្ត ១៤ តោន ចំនួន ០១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2724 ។បច្ចុប្បន្នរថយន្ត រួមនឹងសត្វមាន់ខាងលើ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ៕ដោយប៊ុនថេត

Leave a Reply

Your email address will not be published. Required fields are marked *