ដោយសារតែមានជំងឺប្រចាំកាយជាច្រើនឆ្នាំបុរសម្នាក់ សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង


ខេត្តបាត់ដំបង ៖ បុរសម្នាក់បានសម្រចចិត្តបញ្ចប់ជីវិតដោយចងកទៅនឹងរ៉តធ្នឹមផ្ទះនៅម៉ោង១៤និង:៣០ថ្ងៃ៦ខែវិច្ឆកាឆ្នាំ
២០១៩ត្រង់ ចំណុចក្រុមទី៣ ភូមិស្ល
ក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ប្រភពពីសម្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណីធ្វើអត្តឃាតចងក. សម្លាប់ខ្លួនឯងដោយបុរសម្នាក់(យកខ្សែនីឡុង
ពណ៌សចងកជាប់និងរតផ្ទះ)ស្លាប់ភ្លាៗតែម្តង។

សម្ថកិច្ចមូលដ្ធានបានបន្តថា ជនរងគ្រោះខាងលើឈ្មោះ មួន តូ ភេទប្រុសអាយុ៥១ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។បើតាមការបញ្ជាក់ ពី លោកអនុសេនីយ៏ទោ យួម សាយឿតបានឲ្យដឹងនៅថ្ងៃទី៦ខែវិច្ឆកាឆ្នាំ២០១៩វេលាម៉ោង១៧និង៣០នាទីថា សម្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងបន្ថែមថា សពបុរសខាងលើពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។មូលហេតុមកពីជនរងគ្រោះមានជំងឺប្រចាំកាយជាច្រើនឆ្នាំទើបបានជាគិតខ្លីបែបនេះ។

បច្ចុប្បន្ន៖ក្រោយពីសម្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចរាល់និងធ្វើកំណត់ហេតុហើយក៏ បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយ (ប៊ុនថេត)


Leave a Reply

Your email address will not be published. Required fields are marked *