បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករថយន្តបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម


 ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្រោយពីជិះម៉ូតូក្នុងល្បឿនលឿននិងរ៉េចង្កូតទៅបុករថយន្តពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា។

ប្រភពពីសមត្ថកិច្ចនៅមូលដ្ឋានដែលនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៨និង០០នាទីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលំក្រាលកៅស៊ូមួយខ្សែត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ធានបានអោយដឹងទៀតថា  ករណីគ្រោះចរាចរណ៍ខាងលើនេះដែរបានកើតឡើងរវាងម៉ូូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125  ពណ៍ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BS-4847បើកបរដោយឈ្មោះ យី ប៊ុនថង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បុក ជាមួយនឹងរថយន្តម៉ាករីវ៉ូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AK-0027 អ្នកបើកបររត់គេចខ្លួនបាត់។ 

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងខាងលើបើកបរជិះម្នាក់ឯង ក្នុងទិសដៅពីកើតឆ្ពោះទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតចូលគន្លងផ្លូវខាងឆ្វេងធ្វើឱ្យរថយន្តដែលបើកបរទិសដៅផ្ទុយគ្នាក្នុងល្បឿងលឿនដូចគ្នាគេចមិនទាន់បានបុកពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់វាស់វែងធ្វើកំណត់ហេតុរួចបានប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យជំនាញខេត្តរងចាំភាគីទាំងសងខាងចូលមកដោះស្រាយនិងចាត់ការតាមនីតិវិធី ៕ ដោយ (ប៊ុនថេត)

Leave a Reply

Your email address will not be published. Required fields are marked *