ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយះពេល៣ថ្ងៃមានភ្ញៀវជាតិ អន្តរជាតិចូលមកកម្សាន្ត នៅខេត្តសៀមរាប មានចំនួនប្រមាណ២លាន៧៥២ពាន់៨១៨ នាក់

Screenshot

ខេត្តសៀមរាប៖ ក្នុងរយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប មានបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប  ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ចូលរួមអបអរសាទរនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីអង្គរ  ការប្រារព្វប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ដូនតា  នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ក្នុងរយៈពេល៣ថ្ងៃនេះ ទាំងភ្ញៀវជាតិ អន្តរជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាប បានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ និង រតនៈសម្បត្តិដ៏មានតម្លៃក្នុងជម្រៅវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្សតាមពាក្យស្លោកពោលថា ( វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន) ព្រមទាំងបានបង្ហាញនូវស្នាដៃធំៗបន្ថែមទៀត ក្នុងការបង្ហាញដល់អន្តរជាតិ

Screenshot

បើយើងក្រឡេកមកមើលទៅគ្រប់រមណីយដ្ឋាន និង ទីកន្លែងដើរកម្សាន្តនៅខេត្តសៀមរាប ក្រោមម្លប់សន្តិភាព បានធ្វើឲ្យស្ថានភាពភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ  ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង សូមថ្លែងអំណរគុណស្មារតីជ័យជម្នះ ៧មករា អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណជានិច្ចស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ បានធ្វើឲ្យមហាគ្រួសារខ្មែរ មានភាពសុខក្សេមក្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងដំណើរកម្សាន្តគ្រប់ទីកន្លែង សំខាន់នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ប្រកបដោយសុវត្ថិភាព    យោងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេល០៣ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦មេសា ឆ្នាំ២០២៥នេះ មានភ្ញៀវជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ២លាន៧៥២ពាន់៨១៨ នាក់ កើនឡើង២៩.៨៣% ប្រៀបធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ (ភ្ញៀវទេសចរមកពីតាមបណ្តារាជធានី ខេត្តមានចំនួនប្រមាណ  ២លាន៧៤០ពាន់នាក់ កើនឡើង ២៩.៩០% ប្រៀបធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និង ក្នុងក្រុងសៀមរាប  នៅរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន , តំបន់ទន្លេសាប និង ទៅទស្សនានៅសហគមន៍ទេសចរណ៍អេកូទេសចរណ៍ និងតំបន់ផ្សេងៗ និង  ភ្ញៀវទេសចរបរទេសមានចំនួន ១២ពាន់៨១៨ នាក់ កើនឡើង ១៦.២៨% ធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣   ម៉្យាងទៀត មុនពេលបងប្អូនយើង ចេញដំណើរទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ក៏មិនបានភ្លេចឡើយ ក្នុងការចូលទៅគោរព ប្រតិបត្តិបូជាទៀន ធូកថ្វាយផូងផ្កា ដល់ព្រះអង្គចេកព្រះអង្គចម ដែលជាព្រះពុទ្ធរូបដ៏ស័ក្តសិទ្ធិនៃទឹកដីអង្គរនៃយើង ដើមី្បសុំនូវសេចក្តីសុខ ចម្រើនជូនដល់ក្រុមគ្រួសារ ញ្ញាតិមិត្តបងប្អូនកូនចៅ សំខាន់សូមឲ្យបារមីជួយថែរក្សាឲ្យបានគង់វង្សជា រៀងរហូតនូវសុខសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជាទៀតផង

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot

                                                                                   

Leave a Reply

Your email address will not be published. Required fields are marked *