តើលោក ម៉ាប់ និង បក្ខពួកផ្សេងទៀត មានខ្នងក្រាស់មែនទេបានជាអាចបើកសង្វៀនជលមាន់ និង ល្បែង អាប៉ោងដុះស្លែបាន ដោយសុខស្រួល ដោយមិនមានការរំខានដល់សមត្ថកិច្ច


ភ្នំពេញ ៖ សង្វៀន​ជលមាន់ និង ល្បែង អាប៉ោង ដ៏​ធំ ដែល​គេ​ស្គាល់​ឈ្មោះ ​ម្ចាស់​ សង្វៀន​យ៉ាងច្បាស់ ទី​១-​ឈ្មោះ ម៉ាប់ ទី​២-​ឈ្មោះ ខេ សាន់ ទី​៣-​ឈ្មោះ ដាវី​ បាន​និង​កំពុង​តែ​បើ​កលេ​ង​យ៉ាង​គគ្រឹកគគ្រេង គ្មាន​ខ្លាច​ក្រែងរអែង ដល់​លោក ម៉េង វិមាន​តារា អធិការ​ខណ្ឌ​មានជ័យ និង​លោក ឯម ភារី មេ​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ៣ ទាល់តែសោះ ហើយ​វា​ហាក់ដូចជា​ឌឺដង​ដល់​ឯកឧត្តម អភិបាលក្រុង និង ឯកឧត្តម ស្នងការ ថែមទៀត​ផង ។ ដោយ​មាន​បុគ្គល ៣ រូប​ខាងលើ​ជា​អ្នក​កាង​សង្វៀន និង ​រត់ការ​ក្រៅ​ប្រព័ន្ធ វង់ល្បែង​ខាងលើ​បាន​បើក​លេង​យ៉ាង​សុខស្រួល ដោយ​រហូតមកដល់​ពេលនេះ គេ​មិន​ទាន់​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង អាជ្ញាធរ​ ពាក់ព័ន្ធ​ប្រចាំ​ខណ្ឌ​មានជ័យ​ចុះ​ចាត់វិធានការ​ជាក់លាក់​ណាមួយ​នៅឡើយ ។​

​ទីតាំង សង្វៀន​ជលមាន់ និង អាប៉ោង ​ខាងលើនេះ មាន​ទីតាំង​នៅ​ម្តុំ​ក្រឡុក​ស៊ីម៉ង់ ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ៣ គេ​អាច​ចូល​ទៅ​លេង​បាន​តាម​ផ្លូវ ដួង​ងៀប ៣ ឆ្លងកាត់​ប្រឡាយ​លូ​ទៅ​ត្រង់ គឺ​ដល់​ហើយ មិន​ពិបាក​រក​នោះទេ ។ ពលរដ្ឋ​បានអោយដឹង​ទៀត​ថា ទីតាំង​នេះ កម្លាំង​សមត្ថកិច្ច

​ធ្លាប់​ចុះ​ចាប់​ដែរ តែ​ក្រោយមក សង្វៀន​ល្បែង​នេះ​នៅតែ​បន្ត​បើក​លេង​យ៉ាង​អ​នាធិ​តេ​យ្យ​ដដែល ។ ព្រោះថា ពេល​ដែល​អាជ្ញាធរ​ចុះបង្ក្រាប គឺ​បង្ក្រាប​អត់​បាន វា​ហាក់ដូចជា​ថា មេ​ល្បែង​ដឹងខ្លួន​មុន និង​រត់​បែកខ្ញែក​រត់​ខ្ចាត់ខ្ចាយ​អស់ ។​

​តាម​ប្រភព​ពី​អ្នក​ចូល​ទៅ​លេង​នៅ​កន្លែង​នោះ​បាន​អួតអាង​ថា ម្ចាស់​សង្វៀន​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច រួចហើយ ជា​ថ្នូរ​ក្នុង​ការ​មិន​ចុះ​បង្ក្រាប និង ផ្ដល់​ព័ត៌មាន​មក​អោយ​ម្ចាស់​សង្វៀន​គេចខ្លួន​មុន​ពេល​ចុះ​បង្ក្រាប ម្តងៗឬ​ក៏​មិន​អោយ​លេង​តែម្ដង ហើយ​ក៏​រាយការណ៍​ប្រាប់​ថ្នាក់លើ​ថា កន្លែង​ដែល​គេ​ប្ដឹង ឬ​រាយការណ៍​នោះ មិន​មាន​បន​ល្បែង ឬ​បទ​ល្មើស​នោះទេ ។​

​យោង​តាម​ស្មារតី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏ដូចជា​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​លើកឡើង​ក្នុង​អង្គសន្និបាត​ក្រសួងមហាផ្ទៃ នា​ពេល​ថ្មីៗ ដែល​បាន​លើកឡើង​អំពី​សុវត្ថិភាព ក៏ដូចជា​ជម្រុញ​អោយ​អភិបាលខេត្ត​-​ក្រុង ទាំងអស់​យកចិត្តទុកដាក់​ពង្រឹង​ដល់​សុវត្ថិភាព​សង្គម ។ ប៉ុន្តែ​ដោយ​ឡែក មន្ត្រី​ថ្នាក់​ក្រោម​ហាក់ដូចជា​ព្រងើយកន្តើយ និង​អនុវត្ត​បែប​សោះអង្គើយ​ទៅវិញ ។ ឬថា មក​ពី​អស់លោក​ខ្លះ​ឋានៈ​តូច​តាច អត់​បាន​ចូលរួម​ប្រជុំ ទើប​ធ្វើ​អត់​ដឹង​អត់​លឺ​អំពី​អនុសាសន៍ របស់​ថ្នាក់ដឹកនាំ​ជាន់

ខ្ពស់​យ៉ាងនេះ ។​

​ដើម្បី​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ថា សូម លោកអភិបាលខណ្ឌមានជ័យ លោកអធិការខណ្ឌមានជ័យ  ឯកឧត្តម ស ថេត ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី ចាត់វិធានការ​ផ្តាច់​ពូជ​ក្រុម​ញៀន​ល្បែង ជាពិសេស​មេ​បន​ល្បែង ដែល​មានឈ្មោះ ម៉ាប់​, ខេ​សាន់​, ចែ​ដាវី ដែល​ល្បីល្បាញ​ថា​ចេះ​បាលី ចាប់​របេះៗ ចាប់​ខុយៗ ផងទាន​!៕

Leave a Reply

Your email address will not be published. Required fields are marked *