បញ្ហាបរិស្ថាន គឺផ្តើមចេញពីយើងទាំងអស់គ្នា


ស្រុកប្រាសាទបាគង ៖ កាលរសៀលពីថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២០ រដ្ឋបាលឃុំ កំពង់ ភ្លុក សហការណ៍ជាមួយ សហគមន៍កាណូតដឹកភ្ញៀវទេសចរមានជ័យ កំពង់ ភ្លុក បានធ្វើយុទ្ធនាការណ៍សំអាតបរិស្ថាន ប្រមូល​សំរាម នៅតាម​ទី​សាធារណះ ទូទាំងឃុំកំពង់ភ្លុក រហូតដល់មាត់ទន្លេ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាឃុំ មេភូមិ  សហគមន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។ 

កំពង់ភ្លុក​ ជាគោលដៅទេសចរណ៍ដ៏ល្បីមួយក្នុងចំណោម គោលដៅទេសចរណ៍​ ជាច្រើនក្នុងខេត្តសៀមរាប ដែល

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ ដោយសារ​ ជីវិតរស់នៅលើផ្ទៃទឹក ទេសភាពធម្មជាតិព្រៃកោងកាង​ ដ៏ត្រកាលក្រាល​ផ្ទៃជលសា​ ជាជម្រក

សត្វព្រៃដ៏សម្បូរបែប និងកសិដ្ឋានចិញ្ចឹមក្រពើដ៏កម្រប្រទះផងដែរ។ 

ការសម្អាតបរិស្ថាន រក្សាអនាម័យនៅទីនេះ គឺរឿងអ្វីដែល

យើងត្រូវរួមគ្នាធ្វើ​ និងអនុវត្តជាប្រចាំថ្ងៃ​ ដើម្បីជាការរួមចំណែក លើកកម្ពស់សោភណ័ភាព តំបន់ទេសចរណ៍យើង​ ៕កែសម្រួល ដោយ៖លុចណាម

Leave a Reply

Your email address will not be published. Required fields are marked *