ឃាត់ខ្លួនមនុស្ស៤នាក់ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០២០ នៅវេលាម៉ោង ០៩ និង ១០ នាទី កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន  បានចុះល្បាតនិងបង្ក្រាបបានជនសង្ស័យនៅទីតាំងចំណុច ក្នុងភូមិដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។ជនសង្ស័យមានគ្នាចំនួន ០៤ នាក់ប្រុស 

១/ ឈ្មោះ ឯ វុទ្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន)២/ ឈ្មោះ នឿន សុីនាថ ភេទប្រុស អាយុ ៣៩ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)

  ៣/ឈ្មោះ លី ដារ៉ូ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរពុំពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (ឃាត់ខ្លួន)៤/ ឈ្មោះ សួន ម៉ែន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន:១/ ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១២ កញ្ចប់តូច ២/ សំភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន/ ម៉ូតូចំនួន ០១ គ្រឿង ម៉ាកសង់ការ៉េ ពណ៌ក្រហម គ្មានលេខ។

សភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានល្បាតក្នុងភូមិសាស្រ្ត ឃុំគគីរ ក៍មានប្រជាពលរដ្ឋល្អ បានរាយការណ៍ ថានៅចំនុចផ្ទះទុកចោលម្ចាស់នៅភ្នំពេញ ក្នុងភូមិឃុំកើតហេតុ មានមុខសញ្ញាកំពុងតែជួញដូរគ្រឿងញៀន ភ្លាមនោះកំលាំងសមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ឈ្មោះ ឯ វុទ្ធីភេទប្រុសនិង ឈ្មោះនឿន ស៊ីនាង ភេទប្រុសយកមក សួរនាំនឹងធ្វើការឆែកឆេរ ក៍ប្រទះឃើញ ថ្នាំញៀន(ម៉ាទឹកក)ចំនួន ១២កញ្ចប់តូច នៅជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ ខ្លួនជនសង្ស័យ ខាងលើ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើបានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ១២ កញ្ចប់តូច នេះពិតជារបស់ខ្លួនប្រាកដមែនដែលខ្លួនបានទិញពី ឈ្មោះ គួក ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

និងឈ្មោះ លី ដារ៉ូភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានទីលំនៅភូមិឈើទាលឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាល ដើម្បីយកមកលក់បន្ត ក្រោយពីសួរនាំចប់បានបញ្ជូនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

 លុះដល់ម៉ោង១៦-៣០នាទីថ្ងៃខែឆ្នាំដដែលក៏បន្តឃាត់ខ្លួនឈ្មោះ លី ដារ៉ូ ភេទប្រុស និងឈ្មោះសួន ម៉ែនភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដ នៅក្នុងចំកាចេកក្រោយផ្ទះឈ្មោះសួន ម៉ែនភេទប្រុសស្ថិតភូមិឈើទាលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលពីរនាក់ទៀតយកមកសួរនាំនៅប៉ុស្ដិ៍ឈើទាល ជនសង្ស័យ ទាំងពីរនាក់បានឆ្លើយសារភាពថា ទ្លួនពិតជាបាន ប្រព្រឹត្ត ករណីជួញដូរថ្នាំញៀន  ប្រាកដមែន  ចំពោះថ្នាំញៀន(ម៉ាកកក)ដែលខ្លួនលក់   គឺខ្លួនបានទិញពីមនុស្សស្រីមិនស្គាល់ឈ្មោះនៅក្រុងតាខ្មៅរួចកំលាំងសមត្តកិច្ចក៍បញ្ចូនជនសង្ស័យទាំងបួននាក់រួមទាំងវត្ថុតាងមកអធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *