ឈ្មួញដឹកជញ្ជូនឈើ ឈ្មោះ តា លាង និង ប្រពន្ធឈ្មោះយាយ ម៉ែត !កំពុងតែសម្រុកដឹកឈើយកមកស្តុកទុកនៅដេប៉ូ របស់គេក្នុងភូមិខ្នាសណ្តាយឃុំខ្នាសណ្តាយស្រុក បន្ទាយស្រី យ៉ាងគគ្រឹកគគ្រេង មន្ត្រីជំនាញស្ងាត់ឈឹង


ខេត្តសៀមរាប ៖ ដេប៉ូលក់ឈើមួយកន្លែង ស្ថិតនៅ ក្នុង ភូមិ ខ្នា សណ្តាយ ឃុំ ខ្នា សណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ដែលគេស្គាល់ម្ចាស់ឈ្មោះ តា លាង និង ប្រពន្ធឈ្មោះយាយ ម៉ែត ! បច្ចុប្បន្ននេះកំពុងតែសម្រុកដឹកឈើយកមកស្តុកទុកកន្លែងដេប៉ូរបស់គេសម្រាប់លក់យ៉ាង រំភើយ ដោយ មិនរំខានដល់មន្ត្រី ជំនាញ ប្រចាំនៅតំបន់ នោះឡើយ។ ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងដេប៉ូស្តុកឈើ សម្រាប់លក់ខាងលើ នោះបានប្រាប់បណ្តាញព័ត៍មាន ឲ្យដឹងថា ជារៀងរាល់យប់ថ្ងៃគេបានឃើញ ម្ចាស់ដេប៉ូពីនាក់ប្តីប្រពន្ធខាងលើនេះ ដឹក ឈើចេញពីចំណុច អូរ អាកុក ស្រុក ត្រពាំង ប្រាសាទ ខេត្តឧកត្តមានជយ័ យកមកដាក់ក្នុងដេប៉ូរបស់គេ ដែល ស្ថិត នៅ ក្នុងភូមិ ខ្នា សណ្តាយ ឃុំ ខ្នា សណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្តុកទុកលក់ចែកចាយបន្ត និងមានឈើគ្រប់ប្រភេទ ពាក់ពន្ធ័ជំនួញឈើរបស់តាលាងនិងយាយ
ម៉ែត មិនរំខានដល់អាជ្ញាធរ ជំនាញពាក់ពន្ធ័នានាដែលនៅឈរជើងតាមដងផ្លូវនោះទេ ជាពិសេស នៅក្នុងស្រុកបន្ទាយស្រី តែម្តងក៍ដូចជាមិនញញើតទៅនិងច្បាប់ ការអនុវត្តរបស់ ឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា ! មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល ឯកឧត្តម ជាប្រធានគណៈ កម្មាធិការបង្ក្រាបបទល្មើសធន់ធាន់ធម្មជាតិ ទូទាំងប្រទេស ដែលកន្លងមកបទល្មើសព្រៃឈើស្ទើតែគ្រប់បណ្តាខេត្តត្រូវបានបង្រ្កាប
និងដកហូត វត្ថុតាំង យកទៅ កំម្ទេចចោល ដូចភ្លៀងរលឹម ។

ចំណែកមេឈ្មួញពីរនាក់ប្តីប្រពន្ធខាងលើនេះ បានបើក
ដេប៉ូលក់ឈើហើយថែមទាំង ទៅដឹកឈើចេញពីក្នុងព្រៃ ដែលប្រជាពលរដ្ធ បានលួចចូលទៅកាប់អាដោយខុសច្បាប់យកមកដាក់ក្នុងដេប៉ូរបស់ខ្លួនសម្រាប់លក់ចែកចាយយ៉ាង គឃ្លើន ដែលល្មើសទៅនិងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំទៅវិញ ។ដោយឡែកមន្រ្តីជំនាញគ្រប់ស្ថាបន័នានាតាមដងផ្លូវ គេមិនបានឃើញ ទប់ស្កាត់ឬបង្ក្រាបមេឈ្មួញពីរនាក់ប្តីប្រពន្ធដល់ល្បីល្បាញ់នេះនោះទេ ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត គឺរក្សាភាពស្ងៀមស្ងាត់ ទាំងអស់ ប្រហែលអាចខ្លាចអំណាច មេឈ្មួញ ឈ្មោះ តាលាង និងប្រពន្ធឈ្មោះ យាយម៉ែត ! ដែលដុះស្លែយូរមកហើយ ទើបគ្មានវិញធានការទប់ស្កាត់បង្រ្កាប ឈ្មួញរូបនេះឡើយ ។ មហាជនទូទៅដាក់ការសង្ស័យថា ជំនាញពាក់ពន្ធ័អាចត្រូវថ្នាំសណ្តំ មេឈ្មួញរូបនេះទេដឹងទើបបានជាមិនបង្ក្រាបនិងរក្សាភាពស្ងៀមស្ងាត់ទៅវិញដោយដោះដូរមិន
បង្ក្រាប់ ។បើទោះបីបទល្មើសដឹកជញ្ជូនឈើនេះបានកើតឡើងក្នុងទឹកដីខេត្តសៀមរាប យ៉ាងណាក៍ដោយចុះលោក ទៀ សីហា អភិបាលខេត្តសៀមរាប មានវិធានការបែបណា ឬមួយអសមត្ថភាពក្នុងការបង្រ្កាប់ បានជាទុកអោយឈ្មួញសម្រុកដឹកឈើ ភ្លុកទឹកភ្លុកដីជារៀងរាល់ថ្ងៃបែបនេះ៕ដោយ៖លុចណាម


Leave a Reply

Your email address will not be published. Required fields are marked *