សម្តេចតេជោ ហ៊ុន សែន ៖ បញ្ជាឱ្យបិទសាលារៀនបណ្ដោះអាសន្ន ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ឆ្លងជំងឺ Covid-19


ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ​ ឆ្លងជំងឺនេះ។

សូមជម្រាបថាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន មួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដែលជាការប្រកាសឲ្យដឹងអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធស្នាលជាមួយជនជាតិជប៉ុន

ដែលមានផ្ទុកវីរុសកូរ៉ូណា(Covid19) ហើយបានចាកចេញពីកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *