ម៉ាស់និងទឹកអាល់កុលឡើងថ្លៃក្រសួងសុខាភិបាលថានិងសហការជាមួយប៉ូលិសសេដ្ឋកិច្ច ចាត់វិធានការឆាប់ៗ


ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសចាត់វិធានការ លើអ្នកឆ្លៀតឱកាសលក់ម៉ាស់និងទឹកអាល់កុល ក្នុងតម្លៃថ្លៃ ពលរដ្ឋ ថា ថ្ងៃណាបង្ក្រាបពិតប្រាកដ បើឡើងថ្លៃបណ្តើរៗហើយហ្នឹង ! គ្រាន់តែឮថា ក្រសួងសុខាភិបាលនឹងសហការជាមួយប៉ូលិសសេដ្ឋកិច្ច រួមគ្នាចាត់វិធានការផ្លូវច្បាប់លើអ្នកឆ្លៀតឱកាសលក់ម៉ាស់និងទឹកអាល់កុល ក្នុងតម្លៃថ្លៃ ភ្លាម , ពលរដ្ឋខ្លះ សម្តែងការគាំទ្រពេញទំហឹងតែម្តង ។ ប៉ុន្តែ ពលរដ្ឋ បញ្ចេញមតិវិញថា “ថ្ងៃណាបង្ក្រាបអោយពិតប្រាកដ បើឡើងថ្លៃបណ្តើរៗនៅតាមទីផ្សារហើយហ្នឹង ។

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល ប្រកាសថា ក្រសួងនឹងសហការជាមួយប៉ូលិសសេដ្ឋកិច្ច ដើម្បីចាត់វិធានការលើអ្នកលក់ម៉ាស់ និងទឹកអាល់កុល ដែលឆ្លៀតឱកាសឡើងថ្លៃខុសពីធម្មតា ខណៈដែលកម្ពុជាកំពុងមានករណីឆ្លងវីរុស Covid-19 លើបុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប ។

បញ្ហានេះ នៅថ្ងៃទី៨ ខែមីនា គេឃើញមានការបង្ហោះយ៉ាងព្រោងព្រាតពីការដំឡើងថ្លៃម៉ាស់ ដែលធ្លាប់ទិញមួយប្រអប់៥ដុល្លារឡើងដល់២០ដុល្លារ និង ធ្លាប់ទិញ២តម្លៃ៥០០រៀល ឡើងដល់១តម្លៃ៤.០០០រៀល ។

នេះបង្ហាញយ៉ាងជាក់ស្តែង ថា ពិតជាបានឡើងថ្លៃបណ្តើរៗហើយ ហើយប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនមានវិធាន

ដ៏មានប្រសិទ្ធភាព ទេ គឺ បញ្ហានេះ នឹងនៅដដែល នាំអោយប្រជាពលរដ្ឋរិះគន់តែម្តង ៕


Leave a Reply

Your email address will not be published. Required fields are marked *