មានការផ្ទះការតវ៉ាជាច្រើនម៉ោងរវាងមេការរទេះនិងតាក់សុីជាមួយថៅកែផ្សារម្ចាស់បេនថ្មីនៅក្នុងស្រុកកំរៀងព្រំដែនកម្ពុជាថៃ


ខេត្តបាត់ដំបង ៖ ប្រភពចេញពីកម្មករអូសរទេះនិងក្រុមឡានតាក់សុីបានបង្ហើបប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃទី១៨ខែមិនាឆ្នាំ២០វេលាម៉ោង៧និង១០នាទីព្រឹកស្ថិតនៅត្រង់ចំណុចផ្លូវប្រសព្វភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។កម្មករអូសរទេះដដែលបានឲ្យដឹងបន្ថែមថាថៅកែផ្សារថ្មីបានបង្ខំឲ្យអ្នករទេះអូសទំនិញភ្ញៀវមកដាក់នៅបេនថ្មីអ្នកមិនអូសយកទៅដាក់ដកហូតអាវរទេ: មិនឱ្យគាត់ចូលរកស៊ី ធ្វើការនៅថៃទៀតឡើយ។

ជាមួយគ្នានេះដែរដោយមានកម្មករអ្នកអូសរទេះនឹងអ្នករត់តាក់ស៊ីរួមទាំងអ្នកលក់ដូរតាមបេននីមួយៗដែលមានបេនឡានជាង6កន្លែង បាននាំគ្នាធ្វើបាតុកម្មដែលបង្កឡើងផ្ដើមចេញពីកម្មករអូសរទេះដោយមូលហេតុ  មេកាកម្មកររទេះដែលមានថៅកែបផ្សារនិងម្ចាស់គ្រប់គ្រងបេនថ្មីបានកំណត់ឲ្យកម្មករអូសរទេះ ជាង 200 រទេះ នោះអូសទំនិញភ្ញៀវ ទៅដាក់នៅបេនថ្មី  បើមិនអូសទំនិញភ្ញៀវទៅទដាក់នៅបេនថ្មី ពេលនឹងធ្វើការដកហូតអាវ  ។                

ប្រភពដដែលបានឲ្យដឹងទៀតថាបេនដ៌ទៃមិនឲ្យអូសចូលដែលជា ហេតុធ្វើឱ្យអ្នករត់តាក់ស៊ីនិងអ្នកលក់ដូរនៅតាមបេននីមួយៗស្រែកត្អូញតែ្អ ថាដាច់បាយគ្មានចំណូលប្រចាំថ្ងៃ មានលុយបង់អង្គការ  កើតក្តីខឹងសម្បារចំពោះម្ចាស់បេនថ្មីនិងមេការរទេះ ដែលគំរាមកំហែងលើអ្នកអូសរទេះឲ្យអូសចូលតែបេនថ្មីធ្វើឲ្យគាត់គ្មានចំណូល ក៌មានការជួបជុំគ្នាបាតុកម្មប្រឆាំងទៅនិងមេការដែលមានសញ្ជាតិជាខ្មែរទទួលការងារគ្រប់គ្រងឲ្យជនជាតិថៃម្ចាស់ផ្សារថៃហើយប្រើគំនាបមកលើកម្មករគ្នាឯង។ ការជួបជុំគ្នាធ្វើបាតុកម្មគឺក្នុងគោលបំណងសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធពិសេសសូមឲ្យលោកអភិបាលស្រុកចេញមកជួយដោះស្រាយពួកគាត់ ដោយឲ្យមានការអនុវត្តទៅតាមគោលកាចាស់ដដែល។គឺតម្រូវទៅតាមភ្ញៀវដែលគាត់ចង់ទៅ  ដូចជាបេនដើមទឹកដោះគោ   បេន 23 វិច្ឆិកា  បេនតាវណ្ណ  បេនផ្សារចាស់ឬប៊បេន សិនឃីមចាស់ជាដើម។ល។

ជាចុងក្រោយពួកគាត់សំណូមពរថាមិនត្រូវឲ្យថៅកែផ្សារថៃមានសិទ្ធិឲ្យអ្វីមកបញ្ជាលើកខ្មែរទេ។និងសំណូមពរកុំឱ្យមេការគ្រប់គ្រងរទេះកុំប្រើគំនាបមកលើខ្មែរដែលជាកម្មករដូចគ្នា អាងអីដកហូតអាវមិនអោយរកស៊ី។និងសុំឱ្យអនុវត្តទៅតាមរបៀបចាស់ទៅបានហើយ។

ជុំវិញករណីការដែលកម្មករអូររទេះតវ៉ានៅចំណុចខាងលើលោកសុខគឹមខុនអភិបាលស្រុកកំរៀងនៅព្រឹកថ្ងៃដដែលបានចេញមុខមកសម្របសម្រួលយល់ព្រមតាមសំណើរបស់កម្មករ  នឹងសន្យា ធ្វើការចរចាជាមួយភាគីថៃដើម្បីសម្រេចបំណងកម្មករដែលចង់បាន។ 

លោកអភិបាលស្រុកបានសំណូមពរហើយឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បំបែកជួរដើម្បីទៅរកស៊ីរៀងៗខ្លួនគាត់បានសន្យានឹងធ្វើការសម្របសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមសំណូមពរ។   

បន្ទាប់ពីលោកបានជួបចរចាជាមួយ ភាគីថៃម្ចាស់ផ្សាររួមនិងម្ចាស់បេនថ្មីរួចមកក៏មានការត្រូវគ្នាហើយបានឯកភាពតាមសំណូមពររបស់ពលករឲ្យអនុវត្តន៏ទៅតាមគោលការណ៍ដើម។

ក្រោយមានការសម្របសម្រួលជាជាមួយលោកអភិបាលស្រុកនិងម្ចាស់បេនថ្មីរួចមក កម្មករអ្នករត់តាក់ស៊ីនិងអ្នកលក់ដូរតាមបេនឡានបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុកផងដែរដោយបានជួយដោះស្រាយឲ្យពួកគាត់បំបែកគ្នារកស៊ីរៀងខ្លួនៗតាមច្បាប់ចាស់នៅថ្ងៃដដែលផងដែរ៕ដោយសការី

Leave a Reply

Your email address will not be published. Required fields are marked *