រដ្ឋបាលខេត្តសៀមរាបបើកវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិ ជូនបងប្អូនអ្នកបើករ៉ឺម៉ក ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃចន្ទ័ទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិ ជូនបងប្អូនអ្នកបើករ៉ឺម៉ក ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក លី សារីអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកអគ្គលេខាធិការសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងសហការី និងបងប្អូនបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងខេត្តសៀមរាប។ លោក លី សារី…

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំ សមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទស្តីពីវស័យកសិកម្ម

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃអង្គារទី០៣ ខែមិថុនា ឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានបន្តរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៧៩រូប នៃចំនួនសមាជិកសមាជទាំងមូល។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិភាក្សាលើប្រធានបទទី៣ ស្តីពី វិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង០ ៨នឹង០០នាទីព្រឹក ។ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដែលរបៀបវារៈដូចខាងក្រោម: ១. ការត្រៀមខ្លួនសម្រាបឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ ២. ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព .បញ្ហាក្មេងទំនើង.ការទប់ស្កាត់ការរីកដាលជំងឺកូវីដ១៩.បំផុសចលនាចាក់វ៉ាក់សាំងដូសជំរុញ(ក្រើនរំលឹកប្រជាពលរដ្ឋ) ត្រៀមទីតាំងមួយចំនួន សម្រាប់ករណីចាំបាច់.ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…

ស្នងការខេត្តព្រៃវែងបញ្ជាឲ្យទប់ស្កាត់ រថយន្ដក្រុងវៀតណាម ដែលបើកបរល្មើសច្បាប់ដើម្បីធ្វើកិច្ចសន្យាអប់រំ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កើតឡើង

ខេត្តព្រៃវែង៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រៃវែងបានទប់ស្កាត់ រថយន្ដក្រុងវៀតណាម ដែលបើកបរលើកំណាត់ផ្លូវជាតិលេខ១បានបង្កជាក្ដីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយសារតែអ្នកបើករថយន្ដក្រុង ដែលភាគច្រើនជាជនជាតិវៀតណាម តែងប្រើប្រាស់ល្បឿនលឿន ៗ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាញញឹកញាប់ ហើយពេលខ្លះបានជ្រុលទៅបង្កគ្រោះថ្នាក់ជាមួយអ្នកដំណើរផ្សេងទៀតផងដែរ។ ជាមួយនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការសំណូមពររបស់ប្រជាពលរដ្ឋកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាភូមិសាស្ដ្ររថយន្ដ ក្រុងទាំងនោះឆ្លងកាត់ ក៏បានធ្វើសកម្មភាពឃាត់រថយន្ដដែលបើកបរល្មើស មកធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរ ពិសេសធ្វើយ៉ាងណាឲ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍របស់កម្ពុជា។ តាមការពិនិត្យរបស់នគរបាលជំនាញ បានបញ្ជាក់ថា អ្នកបើកបរឡានក្រុងវៀតណាមទាំងអស់នោះ គឺមានប័ណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ប៉ុន្ដែគ្រាន់តែបើកបរជាក់ស្ដែងរបស់ពួកគាត់ ហាក់មានការធ្វេស ប្រហែស ពិសេសការប្រើប្រាស់ល្បឿនលើសកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់…

ស្នងការនគរបាលខេត្តសៀមរាបអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប បានរៀបចំពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងពិធីនោះដែលក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុក លោកស្នងការរងលោកអធិការ–អធិការរង លោកនាយ–នាយរងផ្នែក លោកនាយ–នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងផងដែរ។ ជាកិច្ចចាប់ផ្តើម…

សម្តេចធិបតី ហ៊ុន ម៉ាណែត ! ថ្ងៃនេះយើងទាក់ទាញបានក្រុមហ៊ុនវិនិយោគជាង២០០បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា

ខេត្តព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ–និយោជិតជាង៣ម៉ឺន២ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជាហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការខិតខំស្វែងរកការងារធ្វើបង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។ ទន្ទឹមនោះ…

រដ្ឋបាលខេត្តសៀមរាបធ្វើការណែនាំដល់ជនបរទេសអន្តោប្រវេសន្ត ពាក់ពន្ធ័លិខិតបទដ្ឋានគតិយុត្តិមួយចំនួន ដែលកំពុងរស់នៅលើផ្ទៃទឹក

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលបានចុះផ្សព្វផ្សាយច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួន ព្រមទាំងបានធ្វើការណែនាំជនបរទេសអន្តោប្រវេសន្តទាំងអស់ អំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាប បានធ្វើការណែនាំជនបរទេសអន្តោប្រវេសន្តទាំងអស់ អំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត…

អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៥ នេះបានចេញសេចក្ដីបញ្ជាក់៖ព័ត៌មាន ជម្រាបជូនសាធារណជនថា៖ ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។ សេចក្ដីបញ្ជាក់៖ ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា…

កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនោះទេ បើទោះបីសម្រាប់នាំចេញទីផ្សារក្រៅប្រទេសក៍ ដោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។  ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥–២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា ។ សម្តេចបានបញ្ជាក់ថា៖ គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងទៀតថា៖ កាលពីពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែងដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា៖ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជុំនួបលើកទី៧ នៅមជ្ឈមណ្ឌលសន្និបាតនឹងពិព័រណ៌អន្តរជាតិជ្រោយចង្វារ CCIC កាលពីល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា៖ ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥…